យុទ្ធនាការ «​តោះ​!​យើង​នាំគ្នា​ដាំ​កូនឈើ​» នឹង​ដាំ​ដើមឈើ​ប្រមាណ​៥​ម៉ឺន​ដើម​នៅ​ឆ្នាំ​២០១៧

1195

(​ភ្នំពេញ​)៖​យុទ្ធនាការ​«​តោះ​!​យើង​នាំគ្នា​ដាំ​កូនឈើ​»​ឆ្នាំ​២០១៧​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​(JCI)​កម្ពុជា​សាខា​ចតុមុខ​មាន​គម្រោង​​នឹង​ដាំ​កូនឈើ​ឱ្យបាន​ប្រមាណ​៥​ម៉ឺន​ដើម​នៅតាម​សាលារៀន​ ​វត្ត​អារាម​ ​ព្រៃ​ដែន​ជម្រក​សត្វ​និង​តំបន់​អភិរក្ស​ក្នុង​រាជធានី​ភ្នំពេញ​និង​នៅ​ខេត្តមណ្ឌលគិរី​។​
​ ​
​យុទ្ធនាការ​នេះ​មាន​គោលបំណង​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ព្រៃឈើ​និង​ដើមឈើ​ក្នុង​បុព្វហេតុ​ទប់ស្កាត់​បាតុភូត​បម្រែបម្រួល​អាកាសធាតុ​និង​ការឡើង​កំដៅ​នៃ​ភពផែនដី​។​
​ ​
​យុទ្ធនា​ការដាំ​ដើមឈើ​ឆ្នាំ​២០១៧​នេះ​បានចាប់ផ្តើម​ប្រារព្ធ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា​នៅ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ ក្រសួងបរិស្ថាន​អង្គការ​អភិរក្ស​សត្វព្រៃ​(WCS) សមាជិក​និង​យុវជន​ស្ម័គ្រចិត្ត​JCI ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ​និង សិស្សានុសិស្ស ៕​ដោយៈ​សុផល​

យុទ្ធនា​ការដាំ​ដើមឈើ​ឆ្នាំ​២០១៧​នេះ​បានចាប់ផ្តើម​ប្រារព្ធ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា​នៅ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​(​រូប សុផល​)