យុទ្ធសាស្ត្រ​នៃ​បដិវត្ត​ពណ៌​

476

ការបង្ក​ចលាចល​សង្គម​និង​នយោបាយៈ យុទ្ធសាស្ត្រ​នៃ​បដិវត្ត​ពណ៌​ចែកចេញជា​៥​ដំណាក់កាល​សំខាន់​គឺ​១. ធ្វើ​មហា​បាតុកម្ម​អហឹ​ង្សា ( Peaceful Mass Protests),២. ធ្វើការ​ញុះញង់​និង​បំបាត់​ជំនឿ​លើ រដ្ឋាភិបាល​កំពុង កាន់អំណាច (the Provocation and discrediting the Government in power),៣. ធ្វើការ​បន្សាបអំណាចរ​ដ្ឋ (the naturalization of power),៤.​បង្កចលាចល​សង្គម និង​នយោបាយ (social and political chaos)​និង​៥. ឡើងកាន់​អំណាច​( A take over of power​។​

​ដំណាក់កាល​ទី​១ ទី​២ ទី​៣ អាច​ចេញរួច ប៉ុន្តែ​ដំណាក់កាល​ទី​៤​ចេញ​មិន​រួច​នោះ​អាច​ប្រែក្លាយ និង​ធ្លាក់ចូល សង្គ្រាមស៊ីវិល​។ ឥឡូវនេះ ពួកគេ​ប្រឹងប្រែង​អំពាវនាវ​ឱយ​សកម្មជន​រត់គេច​ខ្លួន និង​រង់ចាំ​អន្តរជាតិ​ចូល មកជួយ រង់ចាំ​កំលាំង​មេដឹកនាំ​ខាងក្រៅ​ធ្វើ​ចលនា​តស៊ូ​ខាង​នយោបាយ​ការទូត​ប្តឹងទៅ​អង្គកា​សហប្រជាជាតិ (UN) ប្តឹង​តុលាការអន្តរជាតិ​(ICC) ជាដើម ដោយ​រួមទាំង​ធ្វើសង្គ្រាម​ចិត្តសាស្ត្រ ទុច្ចរិត​ក្លែង​ក្រ​ឡៃ​សភាព ការណ៍ តាម​ប្រព​ន្ធ័​ពត៌មាន​និង​ហ្វេ​ស​ប៊ុ​ក​(FB) គោលដៅ​បង្កចលាចល​សង្គម​និង​នយោបាយ​។

បើ​ពិនិត្យ​ខ្លឹមសារ​និង​គោលបំណង​នៃ​ការ​លួច​ចូល​(Hack)​បន្លំ​ពត៌មាន​នៅ​ហ្វេ​ស​ប៊ុ​ក​របស់​ពត៌មាន​ហ្វ្រេស​ញូ​វ​(fresh news) និង​ឧ​ត្ត​ម​សេនីយ៍​មួយរូប​នោះ សុទ្ធ​តែមាន​គោលដៅ​បង្ក​ចលនា​ច​ល​សង្គម និង​ជំរុញ​កំលាំង​ឱយ ក្រោក​ឡើង​តស៊ូ​ប្រឆាំង​រាជរដ្ឋាភិបាល​កំពុងកាន់​អំណាច​នេះ​ជា​ចរិត​បង្ក​សង្គ្រាម​ឧទ្ទាម​ហើយ​។​

​សូម​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​។ តុលាការ​កំពូល​បាន​បំផ្លាញ​ក្បាលម៉ាស៊ីន​និង​អង្គការ​ចាត់តាំង​ផ្លូវការ​រួចហើយ តែ​អង្គការ​ចាត់តាំង​បែប​ឧទ្ទាម​ដោយ​យក​បរទេស​ជា​បង្អែក​នឹង​បន្ត​ដំណើរការ ព្រោះថា​ឧទ្ទាម​តាម រយៈ​ពត៌មាន តាមរយៈ​បាតុកម្ម តាមរយៈ​កូដកម្ម តាមរយៈ​ភេ​វរ​កម្ម និង​ប្រសិនបើ​អាចទៅរួច​ពួកគេ​អាចធ្វើ ជា​ឧទ្ទាម​ប្រដាប់អាវុធ​។ នេះ​ជា​លទ្ធផល​នៃ​បដិវត្ត​ពណ៌​មិនបាន​សម្រេច​។

​ដូចនេះ​គេ​ប្រែក្លាយជា​គោលដៅ​នៃ​ការបង្ក​ចលាចល​សង្គម​និង​នយោបាយ​នេះ តាម​រូបភាព​ខាងលើ​វិញ​។​ សុំ​បញ្ជាក់ ការរៀបរាប់​ខាងលើ គឺជា​ការពិត​នៅ​រាល់​ប្រទេស​មាន​បដិវត្តន៍​ទាំងឡាយ​មិនមែន​សំដៅ​តែ នៅ​កម្ពុជា​នោះទេ​! ដូចនេះ​យើង​ត្រូវ​រួមគ្នា​ទប់ស្កាត់​និង​វាយបំបាក់​មហិច្ឆតា​អំណាច​ដោយ​ផ្លាស់ប្តូរ​តាម រយះ​បដិវត្ត​ពណ៌​នេះ ដែល​មិនទាន់​បញ្ចប់​ទាំងស្រុង​នៅឡើយ​ទេ​៕ ដោយ​: ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​

សកម្មភាព​ក្រោម​ការ​ញុះញង់​នា​ឆ្នាំ​២០១៣​ក្រោយ​ការបោះឆ្នោត​រំ​ណា​ង​រាស្ត្រ​(​រូបថត​ផេ​កលោក ហេង រតនា​)
សកម្មភាព​ក្រោម​ការ​ញុះញង់​នា​ឆ្នាំ​២០១៣​ក្រោយ​ការបោះឆ្នោត​រំ​ណា​ង​រាស្ត្រ​(​រូបថត​ផេ​កលោក ហេង រតនា​)