យុទ្ធ​, ហិរញ្ញ​, ពាណិជ្ជកម្ម​, មហោឡារ​, បរិញ្ញាបត្រ​, បណ្ឌិត​, គណនី​, គណ​, បណ្ណាការ​, បណ្ដាំ​, ប្រញាប់​, ប្រណាំង​, បញ្ញើ​, បញ្ញវន្ត​, បញ្ញា​, បញ្ចកាមគុណ​

2106
ចែករម្លែក

​យុទ្ធ យុ​ត ឬ យុ​ត​-​ធៈ សំ​. បា​. ( ន​. ) ចម្បាំង​; សង្គ្រាម​; ការចូល​ប្រឡូក​គ្នា : តយុទ្ធ ។ យុទ្ធពិធី ឬ​–​វិធី (​យុ​ត​-​ធៈ​–) ពិធី​ចម្បាំង​, កលឧបាយ​សង្គ្រាម ។ យុទ្ធភណ្ឌ ឬ យុទ្ធោបករណ៍ (​យុ​ត​-​ធៈ​ភ័ន ឬ យុ​ត​-​ធោ​ប៉ៈក​) ប្រដាប់​សម្រាប់ សង្គ្រាម​, គ្រឿង​ចម្បាំង ។ យុទ្ធភូមិ ឬ យុទ្ធរង្គ (​យុ​ត​-​ធៈ​ភូម ឬ​–​រង់​) សមរភូមិ​, ទី​ចម្បាំង​, ទី​ប្រទល់​ទ័ព ។ យុទ្ធវិន័យ (​យុ​ត​-​ធៈ​វិនៃ​) ច្បាប់​សម្រាប់​ទូន្មាន​ពួក​ទាហាន ។ យុទ្ធសន្តិភាព (​យុ​ត​-​ធៈ​សន់​តិ​ភាប​) ដំណើរ ស្ងប់សឹក​, ការ​សះជា​លើកលែង​ច្បាំង​គ្នា ។ យុទ្ធសាស្ត្រ (​យុ​ត​-​ធៈ​សាស​) ក្បួន​ចម្បាំង​, ក្បួន​សម្រាប់​ច្បាំង (​ដូច​យ៉ាង​ក្បួន​ព្យូហ៍សឹក​ជាដើម​) ។​

​ហិរញ្ញ –​រ៉ា​ញ់ ឬ​–​រ៉ា​ន់ បា​. ឬ សំ​. ( ន​. ) ប្រាក់​ឬ​មាស​, ប្រាក់​មាស​ឬ​មាសប្រាក់ (​ទោះ​នៅ​ជា​សាច់ប្រាក់​ឬ​សាច់​មាស​ក្តី ដែល​រម្លាយ​សិត​ជា​រូប​ប្រាក់​រូប​មាស សម្រាប់​ចាយ​ក្តី​); ទ្រព្យ ។ សព្ទ​ទាំងពីរ​នេះ​ខ្មែរ​ប្រើ​សំដៅ​ចំពោះតែ “​ប្រាក់​” ប៉ុណ្ណោះ ។ ហិរញ្ញភណ្ឌ គ្រឿងប្រាក់ ។ ហិរញ្ញម័យ ឬ ហិរញ្ញ​សម័យ ឬ ហិរណ្យ​–​ដែល​ធ្វើ​ដោយ​ប្រាក់​,
​ដែល​យកប្រាក់​ធ្វើ : របស់​ហិរញ្ញម័យ ។ ហិរញ្ញមូល ឬ ហិរណ្យ​– ប្រាក់​ជាត​ម្លៃ​; ប្រាក់​ដើម​, ប្រាក់​ដើមទុន ។ ហិរញ្ញវត្ថុ ឬ ហិរណ្យព័ស្តុ (–​ព័ស​) ប្រាក់​សម្រាប់​ចាយ ។​ល​។

ពាណិជ្ជកម្ម ពា​និ​ច​-​ជៈ ក័​ម បា​.; សំ​. ( ន​. ) (​វាណិជ្ជកម្ម​; វាណិជ្យ​ក​ម៌​ន៑​) ការ​ឬ​អំពើ​លក់ដូរ​, របរ​លក់ដូរ : ខ្ញុំ​មាន​ពាណិជ្ជកម្ម​ជា​របរ ។

​មហោឡារ មៈហោឡា បា​. ; សំ​. ( គុ​. ) (< មហា + ឧឡារ​; ម​ហោ​ទារ < មហា + ឧ​ទារ​) ដែល​ធំ​លើសលែង​, ប្រសើរ​បំផុត​, ដែល​ហ៊ឹកហ៊ាក់​ឬ​អធិកអធម​ក្រៃពេក​; ដែល​អស្ចារ្យ​ខ្លាំង (​ប្រើ​ជា​មហោឡារិក ក៏បាន​) : រៀប​ពិធី​ធ្វើបុណ្យ​ជា​មហោឡារ​, រៀប​ក្បួន​ហែ​ជា​មហោឡារិក ។ មហោឡារគុណ គុណ​ដ៏​ធំ​ក្រៃលែង ។​ល​។

បរិញ្ញាបត្រ ប៉ៈ​រ៉ិ​ញ​-​ញ៉ា​-​បាត់ បា​. សំ​. ( ន​. ) (​បរិ​ញ្ញា​+​ប​ត្រ​) ឈ្មោះ​សញ្ញាបត្រ​ជាន់ខ្ពស់ នៅក្រោម​ថ្នាក់បណ្ឌិត​មួយ​ថ្នាក់ : ប្រឡង​ជាប់​បរិញ្ញាបត្រ ។ (​បារ​. Licence) ។

បណ្ឌិត ប័ន​-​ឌិ​ត ឬ បន់​-​ឌិ​ត បា​. ( ន​. ) ជន​អ្នកមាន​ប្រាជ្ញា​ឈ្មោះ បណ្ឌា​, ជន​អ្នកប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត ១០ ប្រការ​, ឬ​ដោយ​ពិស្ដារ​, កាន់​សុចរិត ៤០ ប្រការ​ដោយ​ខ្ជាប់ខ្ជួន​ហ្មត់ចត់​ជានិច្ច​; អ្នកប្រាជ្ញ​ខាង​ផ្លូវ​សុចរិតយុត្តិធម៌ (​ព​. ពុ​.) ។ ព​. ផ្ទ​. ពាល ។ ពាក្យ​សាធារណៈ​ថា អ្នក​មានចំណេះ​ជ្រៅជ្រះ​, អ្នក​ឈ្លាសវៃ​, អ្នកប្រាជ្ញ ។​

​ពាក្យសន្មត​ប្រើ​តាម​សម័យនិយម​, ហៅ​អ្នកមាន​វិជ្ជា​ថ្នាក់ខ្ពស់​ដែលមាន​សញ្ញាបត្រ ដុក​តូ​រ៉ាត៍ (Doctorat) ថា បណ្ឌិត ដុក​ទ័​រ (Docteur) តាម​ឈ្មោះ​នៃ​វិទ្យាសាស្ត្រ​នោះៗ ដូចជា វេជ្ជបណ្ឌិត​, បណ្ឌិតខាងច្បាប់​, បណ្ឌិត​ខាង​វិទ្យាសាស្ត្រ​…, បណ្ឌិត​ខាង​អក្សរសាស្ត្រ ជាដើម​…​។

គណនី គៈ ណៈ នី បា​. ( ន​. ) ការរាប់​; បញ្ជី ឬ តារាង​គិតគូរ​ប្រាក់ចំណូល​ចំណាយ ។

​គណ គន់ សំ​. បា​. ( ន​. ) ពួក​; ក្រុម​; បន​; ហ្វូង ។ មេគណ គឺ​មេ​ពួក​, មេក្រុម​; នៅ​កម្ពុជរដ្ឋ​ក្នុងសម័យ​សព្វថ្ងៃនេះ ប្រើ​ជា​សមណស័ក្តិ​របស់​បព្វ​ជិត​ដែលមាន​ព្រះរាជក្រម​ឲ្យ​តាំង ជា​អធិបតី លើ​ពួក​បព្វជិត​ក្នុង​ខែត្រ​ក្រៅ​; ត្រូវ​សម្ដេចព្រះ​សង្ឃនាយក ឬ​សម្ដេចព្រះសង្ឃរាជ​តាម គណៈ តាំង​ជា​ឋានានុក្រម ទី​ព្រះគ្រូ​សិន​, ត​មក​សម្ដេចព្រះ​ប្រមុខរដ្ឋ​ទ្រង់​ព្រះមេត្តាប្រោស ព្រះរាជទាន តាំង​ជាទី​ព្រះ​រាជាគណៈ សម្រាប់​សមណស័ក្តិ​ទី​មេគណ តាម​ការ​សូម​នៃ អភិបាលខេត្ត (​ម​. ព​. អនុគណ ទៀតផង​) ។

​បណ្ណាការ ប័ន​-​ណា​កា ឬ ប៉័ន​- បា​.; សំ​. ( ន​. ) (​ប​ណ៌ា​ការ​) ជំនូន​, ភ័ស្តុភារ​, តង្វាយ​; ច្រើន​និយាយ​ក្លាយជា បណ្ដា​ការ (​គួរប្រើ បណ្ណាការ វិញ​ទើប​ត្រឹមត្រង់​តាម​ប្រភព​នៃ​ពាក្យ​) ។

​បណ្ដាំ ( ន​. ) ពាក្យ​ឬ​សេចក្ដី​ដែល​ផ្ដាំ : បណ្ដាំព្រះពុទ្ធ​, បណ្ដាំអ្នកប្រាជ្ញ​, បណ្ដាំមាតាបិតា​, បណ្ដាំគ្រូ​; មាន​បណ្ដាំ​ពី​បង​ខ្ញុំ​មក​ថា ឪពុក​ខ្ញុំ​ឈឺ​ធ្ងន់​ណាស់ ឲ្យ​ខ្ញុំ​ទៅជា​ប្រញាប់ ។

​ប្រញាប់ –​ញ៉ាប់ ( កិ​. ឬ កិ​. វិ​. ឬ ក៏ គុ​. ) បង្ខំ​ឲ្យ​ញាប់​, ធ្វើ​ឲ្យ​ញាប់​, ឲ្យ​ឆាប់​; ដែល​ញាប់​, ឆាប់ : ប្រញាប់​ឲ្យ​ទាន់​ការ​, កុំ​ប្រញាប់​ពេក​; ដើរ​ប្រញាប់​បន្តិច​ឡើង​; ការប្រញាប់ ។

​ប្រណាំង ( កិ​. ) ប្រឹង​ដណ្ដើម​យកឈ្នះ​គ្នា​ដោយ​ល្បឿន​, ដោយ​កម្លាំង : ប្រណាំងទូក​, ប្រណាំងសេះ ។​ប្រណាំង​
​ប្រជែង ដណ្ដើម​ជែង​យកមុខ​, យកឈ្នះ ។ ប្រណាំងវាស្នា (​វាសនា​) ប្រណាំង​បុណ្យ​ភ័ព្វ​គ្នា ។

​បញ្ញើ ប័​ញ​-​ញ៉ើ ( ន​. ) អ្វីៗ​ដែល​គេ​ផ្ញើ​, របស់​ផ្ញើ : ទទួលបញ្ញើ ។ ព​. ទ​. បុ​. បញ្ញើ​ទុក​ស្មើ​បំណុល អត្ថន័យ​ថា អ្វីៗ​ដែល​គេ​ផ្ញើទុក​ផង​, កាលបើ​វិនាស​ខូច​បាត់ទៅ​, អ្នកទទួល​ត្រូវ​សង​គេ ទុកដូចជា​បំណុល ។

​បញ្ញវន្ត ប៉័​ញ​-​ញ៉ៈ​-​វាន់ បា​. ( ន​. ) (–​វ​ន្តុ > វន្ត​) អ្នកមាន​ប្រាជ្ញា​, អ្នកប្រាជ្ញ​, អ្នក​យកចិត្តទុកដាក់​ប្រើ​គំនិត​ត្រិះរិះ​ក្នុង​កិច្ចការ​គ្រប់​ចំពូក (​បារ​. Intellectuel) ។ ស្ត្រី​ជា​, បញ្ញវតី ឬ បញ្ញវន្តី ។

​បញ្ញា ប៉័​ញ​-​ញ៉ា បា​.; សំ​. ( ន​. ) (​ប្រ​ជ្ញា​) សេចក្ដី​ដឹង​ទួទៅ​; សេចក្ដី​ដឹង​កើត​អំពី​ការរៀន​, ស្ដាប់​, គិត​, សួរ​; ការដឹង​ច្បាស់​នូវ​សេចក្ដី​ពិត : មាន​បញ្ញា​, ឥត​បញ្ញា ។

​បញ្ចកាមគុណ ប៉័​ញ​-​ចៈ​-​កា​ម៉ៈ​-​គុន បា​. ( ន​. ) កាមគុណ ៥ គឺ​រូប​, សំឡេង​, ក្លិន​, រស​, សម្ផស្ស : បុថុជ្ជន​តែង​ចំពាក់​ជក់ចិត្ត​ក្នុង​ប​ច្ច​កាមគុណ​ជាធម្មតា​; បុគ្គល​ពាល​ច្រើនតែ​វិនាស​ខ្លួន ព្រោះ​បញ្ចកាមគុណ ។ (​ម​. ព​. កាមគុណ ផង​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​