យុវជនឈាមរាវ​ពីរ​ក្រុម​ចេញពី​សុធី​ក្លឹប​បើកឆាក​ប្រយុទ្ធ​គ្នា​បណ្ដាល​ឲ្យ​ស្ទាវ​ម្នាក់​រងរបួស​ធ្ងន់​និង​២​នាក់​ត្រូវ​ឃាត់ខ្លួន​

118
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ យុវជនឈាមរាវ​ពីរ​ក្រុម​បាន​ចូល​ក្លឹប​រាំលេង​យ៉ាង​សប្បាយ​លុះ​ស្រវឹង​រៀងខ្លួន​រាំ​ឌឺដង​គ្នា​ឃើញ​សភាពការណ៍​មិន​ស្រួល​ សន្តិសុខ​បាន​គៀង​ឲ្យ​ចេញ​ផុតពី​ក្លឹប ក៏​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ប្រដាប់​ដោយ​ដុំថ្ម​និង​ឈើ​ជ្រុង​បណ្ដាល​ឲ្យ​ស្ទាវ​ម្នាក់​រងរបួស​ធ្ងន់​សន្ល​ប់​ស្តូកស្តឹង​ឈាម​ស្រោច​ខ្លួន ចំណែក​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​២​នាក់​និង​ម៉ូតូ​មួយគ្រឿង​យកទៅ​សាកសួរ ។​

​ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៧​ ខែកញ្ញា ​ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧​ចំណុច​មុខ​សុធី​ក្លឹប​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​

​តាម​ប្រភពពី​សន្តិសុខ​ម្នាក់​បាន​ឲ្យ​ដឹងថា ពេល​កើតហេតុ​មាន​ស្ទាវ​មួយក្រុម​មាន​គ្នា​៧​នាក់​ដែលជា​ខាង​ជនដៃដល់​មក​ចូល​ក្លឹប​ផឹកស៊ី​រាំលេង​និង​ភាគី​ស្ទាវ​រងគ្រោះ​មាន​ជិះឡាន​កូរ៉េ​មួយគ្រឿង​មាន​គ្នា​៤​នាក់​បានមក​ចូល​ផឹកស៊ី​រាំលេង​ដែរ​។ ខណៈ​ស្រវឹង​ជោគ​រៀងៗ​ខ្លួន​រាំ​ឌឺដង​ដាក់គ្នា​លើកដៃ​លើ​ជើង​បំរុង​និង​វាយ​គ្នា​ឃើញ​ដូច​ច្នោះ​សន្តិសុខ​គាត់​គៀង​បំបែក​គ្នា​មក​ខាងក្រៅ​ឲ្យ​ផុត​ចេញ​កន្លែង​ក្លឹប​។ ស្រា​បើ​តែ​ស្ទាវ​ពីរ​ក្រុម​បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ស្ទាវ​ខ្លះ​កាន់​ដុំថ្ម​និង​មាន​ឈើ​ជ្រុង​ដេញ​វាយ​គ្នា​ប្រសេចប្រសាច​ពេញ​ផ្លូវ​បណ្ដាល​ឲ្យ​ស្ទាវ​ខាង​រងគ្រោះ​ត្រូវជា​ច្រើន​ឈើ​ជ្រុង​បែកក្បាល​ឈាម​ស្រោច​ខ្លួន​សន្លប់​ស្តូកស្តឹង​។​

​ចំណែក​ស្ទាវ​បង្ករ​បាន​រត់គេចខ្លួន​មិនបាន​១០​នាទី​ផង​ត្រួវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១​ក្របួច​បាន​២​នាក់ ​និង​ម៉ូតូ​សង់​ប៊ិច​មួយគ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BE 7952 ។​

​បច្ចុប្បន្ន​ជនដៃដល់​ទាំង​២​នាក់ ​ត្រូវ​សមត្ថកិច្ច​កំពុង​សាកសួរ​ និង​ឈានទៅដល់​ចាប់​បក្ខពួក​ដែល​នៅ​សេសសល់​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​B/