យុវជនមិនតិចជាង១ម៉ឺននាក់ចូលរួមបង្កើតទីផ្សារបណ្ដាញលក់ផលិតផល

822
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ក្រុមយុវជនប្រមាណ១៣,០០០នាក់ បានចូលរួមបង្កើតអាជីកម្មទីផ្សារបណ្ដាញ ដើម្បីលក់ ផលិតផលថែរក្សាសុខភាព និងសម្ផស្ស ដែលយុវជនទាំងនេះបានឆ្លងកាត់ការបណ្តុះបណ្តាលនិងមានសមត្ថភាពគ្រប់គ្រាន់។

គេឃើញក្រុមយុវជនទាំងនេះបានចូលរួមក្នុងពិធី Super BOS ប្រចាំខែសីហា ឆ្នាំ២០១៩ របស់ក្រុមហ៊ុន NSZ World នៅសណ្ឋាគារតារាអ៊ែរផត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ កន្លងមក។

លោក លី សីហនន្ទ បានឱ្យដឹងថា ក្រុមហ៊ុន NSZ World របស់លោក ជាក្រុមហ៊ុនស្របច្បាប់មួយដែលមានការនាំចូល និងចែកចាយផលិតផលថែទាំសុខភាព និងសម្ផស្សជាប្រភេទឡេលាប និងជាក្រុមហ៊ុនមួយដែលជួយបណ្ដុះបណ្ដាលយុវជនឲ្យចេះធ្វើអាជីវកម្មទីផ្សារបណ្តាញ ដើម្បីឲ្យពួកគេមានការងារ និងមុខរបរច្បាស់លាស់។

លោក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់សមាជិកទីផ្សារបណ្ដាញទាំងអស់ ឱ្យអនុវត្តការធ្វើអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងច្បាប់ និងបទប្បញ្ញត្តិនានា ព្រមទាំងត្រូវពន្យល់ប្រាប់អថិតិជន​ឱ្យបានច្បាស់អំពីការប្រើប្រាស់ផលិតផលជៀសវាងការកើតមានបញ្ហាភាន់ច្រឡំដោយប្រការណាមួយ។

ជុំវិញបញ្ហានេះដែរ លោកសហមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកទីផ្សារបណ្ដាញកម្ពុជា បានស្នើដល់សមាជិកទីផ្សារបណ្ដាញរបស់ក្រុមហ៊ុន ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ ។

ព្រមជាមួយគ្នាលោកបណ្ឌិតបានប្រកាសគាំទ្រ និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា ក្រោមម្លប់សុខសន្តិភាពដែលបានពីការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

គួរបញ្ជាក់ថាក្នុងកម្មវិធីនេះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នាស្ដីពី ការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន NSZ World រវាងលោក លី សីហនន្ទ ជាមួយកញ្ញា ធី សុវណ្ណថា ផងដែរ ដើម្បីប្រគល់ភារកិច្ចឱ្យក្រុមហ៊ុន Elite Media របស់កញ្ញា ធី សុវណ្ណថា ក្នុងការផ្សព្វផ្សាយពីផលិតផលរបស់ក្រុមហ៊ុន NSZ World ទៅកាន់បណ្ដាញសង្គម៕B/