យុវជន៣នាក់ជិះម៉ូតូលឿន​ជ្រុលទៅបុកឡានបាញ់បេតុងស្លាប់ម្នាក់​ របួសធ្ងន់២នាក់ នៅខណ្ឌមានជ័យ

550
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ យុវជន៣នាក់ជិះម៉ូតូលឿនក្នុងស្ថានភាពស្រវឹង​ជ្រុលទៅបុកឡានបាញ់បេតុង ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ខណៈពួកគេ​ជិះម៉ូតូលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តបាញ់បេតុងពេញទំហឹង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះសាន់ គឹមសាន ភេទប្រុសអាយុ១៩ ឆ្នាំ មានស្រុកកំណេីតភូមិដេីមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ និងអ្នករងរបួស២នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណ​​នៅ​ឡើយ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីត ហេតុគេបាន​ឃេីញ​រថយន្តប្រភេទបាញ់បេតុង ម៉ាកISUSU ពាក់ផ្លាកលេខភ្នំពេញ5A 0957 ធ្វេីដំណេីរតាមបណ្តោយផ្លូវមុនីរ៉េត (២១៧)ក្នុងទិសដៅពីត្បូងទៅជេីង​ហេីយបានបត់ឆ្វេងបំណងទៅផ្លូវវេងស្រេង ស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូ​ម៉ាក​ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1A 8333 ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើតក្នុងល្បឿន​លឿន​គួបផ្សំផ្លូវកោងផងបួងចង្កូតមិនទាន់ក៏ជ្រុលបុករថយន្តពេញ​ទំហឹង​បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ៣នាក់។

ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​តែដោយអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ លោកគ្រូពេទ្យបានប្រាប់ថាអ្នកជិះម៉ូតូទាំងបីនាក់សុទ្ធតែស្រវឹងស្រា។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទំនាក់ទំនង​ទៅ​ជំនាញធ្វេីការវាស់វែងយករថយន្តនិងម៉ូតូយកទៅចរាចរណ៍ជេីងគោករាជធានី​ភ្នំពេញ​រង់ចាំដោះស្រាយពេលក្រោយ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់​ហេតុ​​រួច​ឲ្យខាងរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែងរក​សាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕B/Ha