យុវជន​កម្ពុជា​១៥​រូប​នឹង​ទៅ​ទស្សនកិច្ច​ជប៉ុន​ផ្លាស់ប្តូរ​ចំណេះដឹង​ទាក់ទង​ការលេង​កីឡា​បាល់អោប​

257

ដោយៈ​សុផល​/​ភ្នំពេញៈ​តាមរយៈ​ការអញ្ជើញ​របស់​ក្រសួងការបរទេស​ជប៉ុន យុវជន​កម្ពុជា​ចំនួន​១៥​រូប​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ជាមួយ​ក្រុមយុវជន​មកពី​បណ្តា​ប្រទេស​អាស៊ាន​និង​ប្រទេស​ទី​ម័​រ​ខាងកើត ក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស និស្សិត​និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ដែល​ហៅ​កាត់​ថា​JENESYS 2018​។​

យុវជនកម្ពុជា១៥រូបនឹងទៅទស្សនកិច្ចជប៉ុនផ្លាស់ប្តូរចំណេះដឹងទាក់ទងការលេងកីឡាបាល់អោប

​អ្នកចូលរួម​ដែលមាន​វ័យ​ប្រហែល​គ្នា​មកពី​បណ្តា​ប្រទេស​ផ្សេងៗ ក្នុងនោះ​មាន​ជប៉ុន ផងដែរ​នឹងធ្វើ​ការផ្លាស់ប្តូរ​ចំណេះដឹង​ទាក់ទង​នឹង​ការលេង​កីឡា​បាល់អោប​ថេ​ក​នៅក្នុង​ខេត្ត​ស៊ី​ហ្សឹ​អ៊ុ​កា​។​ក្រុមយុវជន​ក៏​នឹងមាន​ឱកាស​ទៅ​ទស្សនា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​មួយចំនួន​នៅ​ប្រទេស​ជប៉ុន​។​

​កម្មវិធី JENESYS 2018 មាន​គោលបំណង​ជម្រុញ​ការយល់ដឹង និង​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក​ក្នុង ចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូលរួម និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​នាពេល​អនាគត​។ តាមរយៈ​កម្មវិធី​នេះ ក្រសួងការបរទេស​ជ​ប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង​២០០០​នាក់​ហើយ​តាំងពី​ឆ្នាំ​២០០៧​មក​។​​កម្មវិធី​នេះ​រំពឹងថា​អ្នកចូលរួម​នឹង​អាច​យល់ដឹង​អំពី​ប្រទេស​ជប៉ុន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ទៅកាន់​ប្រជាជន​កម្ពុជា បន្ទាប់ពី​វិល​ត្រលប់​មកវិញ​៕SRN