យុវជន​ខ្មែរ​ដែល​ប៉ូលិស​ថៃ​នាំខ្លួន​ទៅ​បំភ្លឺ រឿង​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​រិះគន់​នាយករដ្ឋមន្ត្រី​ថៃ នឹង​មក​កម្ពុជា​វិញ​នៅថ្ងៃនេះ​

1528
ចែករម្លែក
  • 458
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: យុវជន​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​នាំខ្លួន​ទៅ​បំភ្លឺ​នៅ​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​០២ ខែមិថុនា​នេះ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ដែល​យុវជន​រូបនោះ​ត្រឡប់មក​កម្ពុជា​វិញ​នៅពេល​នោះទេ​។ នេះ​តាម​ការបញ្ជា​ក់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨​។​

​អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់ថា ការអញ្ជើញ​យុវជន​ខ្មែរ​ទៅ​បំភ្លឺ​ដល់​សមត្ថកិច្ច​ថៃ គឺ​ដោយមាន​កិច្ចសហការ​រវាង​អាជ្ញាធរ​ថៃ​ជាមួយ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​។ ករណីនេះ មិនមែនជា​ការចាប់ខ្លួន​ទេ គឺជា​ការអញ្ជើញ​ទៅ​បំភ្លឺ ដោយសា​ម៉ី​ខ្លួន​ស្ម័គ្រចិត្ត​ទៅដោយ​ខ្លួនឯង​។

“​ពាក់ព័ន្ធ​ករណីនេះ គឺ​គាត់​ស្ម័គ្រចិត្ត​ទៅដោយ​ខ្លួនឯង​ទៅ​បំភ្លឺ ហើយ​គាត់​នឹង​មកវិញ​នៅថ្ងៃនេះ (២ មិថុនា​) ប៉ុន្តែ​មិន​ដឹងថា ម៉ោង​ប៉ុន្មាន​មកដល់​ទេ​។ អញ្ជើញ​ទៅ​បំភ្លឺ​រឿង​អី​យើង​មិនអាច​និយាយ​បានទេ ដោយសារតែ​ការស៊ើបអង្កេត​របប​ស់​គេ គេ​កំពុងតែធ្វើការ​។ សមត្ថកិច្ច​ថៃ​បានមក​កម្ពុជា ដើម្បី​អញ្ជើញ​គាត់​ទៅ កាលពី​យប់​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​៣១ ឧសភា ដោយ​គាត់​ស្ម័គ្រចិត្ត​ទៅដោយ​ខ្លួនឯង​។ ហើយ​នេះ​ជា​កិច្ច​សដ​ហ​ប្រតិបត្តិការ​របស់​អាជ្ញាធ​រ​ថៃ​ជាមួយនិង​កងរាជអាវុធហត្ថ​”​។ អ្នកនាំពាក្យ​ថ្លែង​បញ្ជាក់​។​

​សូមជម្រាបថា នាយកដ្ឋាន​បង្ក្រាប​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ថៃ បាន​នាំខ្លួន​យុវជន​ខ្មែរ​ម្នាក់​ឈ្មោះ ហេង រតនៈ (Heng Ratanak) ពី​កម្ពុជា​ទៅ​បំភ្លឺ​នៅ​ថៃ​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​។ យុវជន​ខ្មែរ​រូបនោះ​ត្រូវបាន​គេ​សង្ស័យ​ពាក់ព័ន្ធ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​ធ្វើ​ប៉ះពាល់​ដល់​លោក​ប្រយុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី ថៃ និង​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ ឬ​បង្ក​ឱ្យ​សាធារណជន​ភ័យ​ស្លន់ស្លោរ ក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​។

​ប្រសិនបើ​ខាង​ថៃ ពិតជា​រកឃើញថា យុវជន​រូបនោះ មាន​កំហុស​មែន គឺ​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ និង​/​ឬ ពិន័យ​ជា​ប្រាក់​រហូតដល់ ១០​ម៉ឺន​បាត​។ ចំពោះ​ការចុះផ្សាយ​ដែល​ត្រូវបាន​ខាង​ថៃ ចោទប្រកាន់​លើ​លោក រតនៈ នោះ គឺ អត្ថបទ​ចោទប្រកាន់ថា ៖”​នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-o-cha បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ចាក់ទឹក​ជំនួស​សាំង ខណៈពេលដែល​សាំង​ឡើងថ្លៃ​ខ្ពស់​”៕