យុវជន​ជំទង់​ម្នាក់ ដែល​យក​រូបភាព​អាក្រាតកាយ​ទៅ​គំរាម​សុំ​រួមភេទ​ជាមួយ​ក្មេងស្រី​ត្រូវ​តុលាការ​ឃុំខ្លួន​

1701
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: យុវ​សិស្ស​ជំទង់​ម្នាក់​ដែល​យក​រូបភាព​អាក្រាតកាយ​ក្មេងស្រី​ទៅ​ចែកចាយ​ដើម្បី​គំរាម​សុំ​រួមភេទ​ម្តងទៀត​នោះបាន​ត្រូវ​លោក​សាន សុផាត​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។

​ការសម្រេច​ឃុំខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​យុវជន​រូបនេះ​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​បទ​ចែកចាយ​រូបភាព​អាសអាភាស​កាលពី​រសៀល​ថ្ងៃទី​២៧​ខែកក្កដា​។​

​យុវ​សិស្ស​រូបនេះ​ឈ្មោះ ប៉ុន សុខ​ពិសិដ្ឋ អាយុ​១៦​ឆ្នាំ រៀន​នៅ​សាលា​អន្តរទ្វីប​អាមេរិកកាំង ថ្នាក់​ទី​១១ EP ស្នាក់​នៅផ្ទះ​លេខ​៦៩៩G២ ផ្លូវ​លេខ​១២៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ជន​ត្រូវ​ចោទ​នេះ​ត្រូវបាន​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​នាំខ្លួន​អោយ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣​កក្ដ​ដា បន្ទាប់ពី​មានការ​ចែកចាយ​រូបភាព​អាក្រាតកាយ​របស់​ជនរ​ង​គ្រោះ​។ ចំណែក​ជនរងគ្រោះ​អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​ឯកជន​ជាមួយ​យុវ​សិស្ស​នេះដែរ​។​

​ប្រភព​ព័​ត៍​មាន​ពី​សាលាដំបូង​រាជធានី​បានឱ្យដឹងថា យុវជន​ឈ្មោះ ប៉ុន សុខ​ពិសិដ្ឋ បាន​ស្គាល់​សិស្សស្រី​ម្នាក់ ដែល​រៀន​សាលា​ជាមួយគ្នា តាំងពី​ខែតុលា ឆ្នាំ​២០១៧​។ ពួកគេ​បានចាត់ទុក​គ្នា​ជា​សង្សារ និង បាន​ដើរលេង​ជាមួយគ្នា​ញឹកញាប់​។ រហូតដល់​ខែ មិនា​ឆ្នាំ ២០១៨ យុវជន​រូបនេះ បាន​បបួល​មិត្តស្រី​ទៅ​មើល​កុន​រោង​ខ្នាតតូច​ឈ្មោះ​មូ​វី​អេ​ន​ឈី​ល នៅ​ជិត​ផ្សារ​៧​មករា​ក្នុង ខណ្ឌទួលគោក​។

​នៅក្នុង​រោងកុន​តូចចង្អៀត​មួយ​នោះ​មាន​សភាព​ងងឹតឈឹង និង​ស្ងាត់ស្ងៀម​ទៀតផង​។ ឆ្លៀត​ឱកាសល្អ​យុវជន​ឈ្មោះ ប៉ុន សុខ​ពិសិដ្ឋ និង សង្សារ​បាន​បបួលគ្នា​រួមភេទ​ដើម្បី​យក​បទពិសោធន៍​ទាន់​ខ្លួន​នៅ​ក្មេង​។ បន្ទាប់ពី​ពីលើ​ក​ទី​១​បាន​ជោគជ័យ​ហើយ ពួកគេ​ក៏​តែង​បបួលគ្នា​ទៅ​សាង​ភាព​ផ្អែមល្ហែម​ខុសច្បាប់​នេះ​ជា​បន្តបន្ទាប់​ទៀត​។​

​លុះ​ក្រោយមក ខាង​ស្រី​ដឹងខ្លួន​ខុស ក៏បាន​ប្រកែក​មិន​ទៅ​រួមភេទ​ទៀត​។ ធ្វើ​ឲ្យ​ភាគី​ខាង​ប្រុស​មិន​អស់​អាល័យ ក៏​សុំ​ឲ្យ​សង្សារ ថតរូប​អាក្រាតកាយ​ផ្ញើមក​ឲ្យ​គេ​បាន​មើល​ផង បើ​មិន​ដូច្នោះ​ទេ​គេ​ពិតជា​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ឡើយ​។ ពេលនោះ​នារី​ជា​សង្សារ​ក៏បាន​យល់ព្រម​ថតរូប​ខ្លួនឯង​អាក្រាតកាយ ហើយ​ផ្ញើមក​ឲ្យ​សង្សារ​មើល​កំសាន្ត​ភ្នែក​តាម​សំណូមពរ​។

​ក្រោយពី​បាន​រូបថត​អាក្រាត​ដល់ដៃ​ហើយ យុវជន​រូបនេះ​នេះ​ចេះតែ​អន្ទង​ណាត់ជួប​ក្នុង​គោលបំណង នាំ​ឡើង​ឋាន​សួ​គ៍​លោកីយ៍​ទៀត​។ តែ​ដោយ​នាង​គិតថា ទង្វើ​នេះ​ពិតជា​ការចាញ់បោក​ប្រុស​ព្រាន នាង​ក៏​ឈប់​ធ្វើតាម​។ ពេលនោះ​យុវជន​រូបនេះ​ចាប់ផ្ដើម​គំរាមកំហែង​រឿង​យក​រូបអាក្រាត​របស់​ជ​ន​រងគ្រោះ​ទៅ​ចែកចាយ​ឲ្យ​គេឯង​បានឃើញ ក្រោយមក​រូបអាក្រាត​នោះ ក៏​ត្រូវគេ​ចែកចាយ​មែន ទើប​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនកំហូច​នេះ​តែម្ដង​៕