យុវជន​បន្តវេន​ដែលជា​មេបញ្ជាការ​ស្តីទី​រហូតមក ក្លាយជា​មេ​បញ្ជ​ការ​កងពលតូច​ថ្មើរជើង​លេខ​៥១

1410
ចែករម្លែក

ដោយ : ​ភ្នំ​ស្វាយ / បន្ទាយមានជ័យ ៖ យុវជន​បន្តវេន​ដែល​គេ​ឃើញថា​ជា​មេបញ្ជាការ​ស្តីទី​ស្ទើរតែ​រហូតមក​ច្រើន​ឆ្នាំ​ហើយ ខណ​:​មេបញ្ជាការ​ចាស់ ជា​មេទ័ព​ល្បី​ព្យាយាម​មិនសូវ​ចូល​បន្ទាយ​នោះ ឥឡូវនេះ​បានក្លាយ​ជា​មេ​បញ្ជ​ការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ។​

​នោះ​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន មេបញ្ជាការ​ស្តីទី​កងពលតូច​ថ្មើ​រ​ជើ​ង​លេខ​៥១ ដែល​ត្រូវបាន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​លេខ​៥៣៥ អនក្រ​.​កត ចុះ​ថ្ងៃទី​៥​មិថុនា​ឆ្នាំ​២០១៨ តែងតាំង​មុខងារ​នាយទាហាន​មួយចំនួន​នៃ​កងយោធពល​ខេមរភូមិន្ទ​មួយចំនួន ។​

ព្រះរាជក្រឹត្យ​ដែល​បែកធ្លាយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ក៏មាន​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សេង ធា​រិ​ន ០៤៥៨៣៨ ជា​មេបញ្ជាការរង យោធភូមិភាគ​ទី​៥​និង​ជា​មេបញ្ជាការ កងពលតូច​ថ្មើ​រ​ជើ​ង​លេខ ៥១ ផងដែរ ពោលគឺ​លោក​ត្រូវ​ជំនួស​តំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សា​រឹទ្ធិ ជា​មេបញ្ជាការរង យោធភូមិ​ភាគ​ទី​៥​និង​ជា​មេបញ្ជាការ​កងពលតូច​ថ្មើ​រ​ជើ​ង​លេខ ៥១ ដែល​លោក​ហាក់​ព្យាយាម​ឃ្លាតឆ្ងាយ​ពី​ការងារ​និង​បន្ទាយ ហើយ​អោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន ជា​មេបញ្ជាការ​ស្តីទី​ស្ទើរតែ​រហូតមក តាំងពី​លោក​ក្លាយជា​មេបញ្ជាការ​ជំនួស​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូរ ចាន់​ហេង ដែល​ទទួលមរណភាព​នោះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សេង ធា​រិ​ន ជា​យុវជន​បន្តវេន ហើយ​រះ​ឡើង​និង​លរ​ច​ធ្លោ​ជា​យូរ​មកហើយ​។

​លោក​ក៏​សាច់ញាតិ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក -​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ផងដែរ ហើយ​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​ថ្នាក់លើ​និង​ថ្នាក់ក្រោម​៕B