យុវជន​ប្រដាល់សកល​កម្ពុជា ឈ្នះ​មេដាយសំរិទ្ធ ៤ គ្រឿង​

252
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ក្រុម​ជម្រើសជាតិ យុវជន​ប្រដាល់សកល​កម្ពុជា ដណ្តើមបាន​មេដាយសំរិទ្ធ ៤ គ្រឿង នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡាប្រដាល់ សាកល​អន្តរជាតិ “Thailand International Boxing Series IV/2019” ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៣ ដល់ ៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ខេត្ត​ភូ​កេ​ត (Phuket) ប្រទេស​ថៃ ។​

​លោក ប៊ួ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​កីឡា ប្រដាល់សកល​កម្ពុជា បាន​ប្រាប់​ពី​ប្រទេស​ថៃ​ថា សម្រាប់​ការប្រកួត ខាងលើនេះ យើង​ឈ្នះ​មេដាយសំរិទ្ធ ៤ គ្រឿង រួមមាន កីឡាករ នៅ សុខ​ទី ទទួលបាន​មេដាយសំរិទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៤៩ គីឡូក្រាម និង​កីឡាករ ពេញ វណ្ណ​ថង ទទួលបាន​មេដាយសំរិទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។​

អ្នក​ដែល​បាន​មេដាយ និង​សកម្មភាព នៅ​ប្រទេស​ថៃ​

​លោក​បាន​បន្តថា កីឡាការិនី យ៉ែម ស្រី​នាង ទទួលបាន​មេដាយសំរិទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម និង​កីឡាការិនី វី ស្រី​ស្រស់ ទទួលបាន​មេដាយសំរិទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​។ ការប្រកួត​នេះ មានការ​ចូលរួម ពី​កីឡាករ -​ការិនី យុវជន នៃ​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ាន​។​

​ក្រុម​អ្នក​ប្រដាល់​កម្ពុជា បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃទី​៩ កញ្ញា ក្នុងខណៈដែល កីឡាករ​មួយរូប​គឺ ណាត សៀក​និ​ន កីឡាការិនី វី ស្រី​ខួច និង នូវ ស្រី​ពៅ ចេញទៅ​ហាត់ នៅ​ជប៉ុន ត្រៀម​ស៊ី​ហ្គេម​នោះ ៕v

សកម្មភាព នៅ​ប្រទេស​ថៃ​
​សកម្មភាព នៅ​ប្រទេស​ថៃ​