យុវជន​ពីរ​នាក់​និង​ម៉ា​ទឹកកក​៦​ថង់ ត្រូវ​ការិយាល័យ​ជំនាញ​បញ្ជូនទៅ​តុលាការ​

737
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: យុវជន​ពីរ​នាក់​និង​ម៉ា​ទឹកកក​៦​ថង់ ក្រាម​ត្រូវ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ កាលពី​រសៀល​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៨ ក្រោយពេល​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ន​ឡ​របាល​ស្រុក​មោងឫស្សី​ចាប់ខ្លួនបាន កាលពី​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១0​ខែសីហា នៅ​ចំណុច​ក្រុមទី​៧ ភូមិ​ត្រស់ ឃុំ​តា​លាស់ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ សុវណ្ណ ដាវី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ​ស្រុក​មោងឫស្សី និង​ឈ្មោះ ម៉ុ​ល សុខុម អាយុ​២០​ឆ្នាំ នៅ​ភូមិ​ប្រឡាយ​ស្តៅ ឃុំ​តា​លាស់ ស្រុក​មោងឫស្សី​។ ចំណែក​វត្ថុតាង​ដែល​រឹបអូស​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក (ICE) ចំនួន​៦​ថង់ ទម្ងន់​០.៨៩​ក្រាម ទូរស័ព្ទ​១​គ្រឿង អំពូល​កែច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​១ កាបូប​ដាក់​លុយ​១ និង​កូន​ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​១​ចំនួន​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក លោកស្នងការ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​