យុវជន​ពីរ​នាក់​និង​វត្ថុតាង​ម៉ា​ទឹក​ទឹកកក​ជិត​២​ក្រាម​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​

634
ចែករម្លែក

​ដោយ : ​គ្រញូង​/​បាត់ដំបង : ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​​ញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១១ ​ខែកញ្ញា​ ឆ្នាំ​
២០១៨​បាន​បញ្ជូន​យុវជន​សង្ស័យ​ពីរ​នាក់​និង​​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​ជិត​២​ក្រាម​ ទៅ​តុលា​​ការ​ខេត្ត​ក្រោយពេល​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ឬ​ស្សី​ក្រាំង ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​៩ ​ខែកញ្ញា ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​ក្រុមទី​៨​ភូមិ​ថ្នល់​បត់​ ឃុំ​ឬ​ស្សី​ក្រាំង ​ស្រុក​មោង​ឬ​ស្សី​។​

លោក​ស៊ាន សុ​ណា​ល់​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា​ យុវជន​​សង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​ជួន ជឿ​ម ​អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់​បត់ ​ឃុំ​ឬ​ស្សី​ក្រាំង ​ស្រុក​​មោង​ឬ​ស្សី​និង​ឈ្មោះ​សុខុម សីហា​អាយុ​២០​ឆ្នាំ​នៅ​ភូមិ ឃុំ​ស្តុក​ប្រ​វ៉ឹ​ក​ស្រុក​រុក្ខ​គី​រី​និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​(​ម៉ា​ទឹកកក​ICE)​ចំនួន​ថង់​ទម្ងន់​១,៩៨​ក្រាម​(​ទាំង​សម្បក​) ទូរស័ព្ទដៃ​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​អ៊ិ​ច​ស៊ិន​ទ័​រ​​ស៊េរី​២០១៧​គ្មាន​ស្លាក​លេខ​។​

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ​ក្រោយពេល​ជនសង្ស័យ​ទាំងពីរ​នាក់​ឆ្លើយ​សារភាព​រួចមក​លោកស្នងកា​រ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជន​​សង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​ទៅ​សាលា​ដំ​​បូ​ង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​ ៕B