យុវជន​ម្នាក់​ចំណាយ​ច្រើន​ម៉ឺន​ដុល្លារ​ទិញ​ជីវិត​ទី​ពីរ ឱ្យ​ឆ្មា​សំណព្វចិត្ត​

357
ចែករម្លែក

ប្រាំពីរ​ខែ​បន្ទាប់ពី​ឆ្មា​ឈ្មោះ ហ្គា​លី​ក (Garlic) របស់​យុវជន ហ័ង យូ (Huang Yu) លាចាក​លោក​ទៅ ឆ្មា​រោម​ខ្លី​ពូជ​អង់គ្លេស​នេះ​ទទួលបាន​អំណោយ​ជីវិត​ថ្មី​ស្ទើរ​មិនគួរ ឱ្យ​ជឿ​។ កើត​នៅ​ថ្ងៃទី​២១ ខែកក្កដា Garlic ទី​២ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Sinogene ក្លាយជា​ឆ្មា​កូ​ពី ឬ​ក្លូន (clone) ជោគជ័យ​ដំបូងបង្អស់​របស់​ក្រុមហ៊ុន​នៅ ក្រុង​ប៉េកាំង ប្រទេស​ចិន នេះ​។​
​ ​
​យុវជន​វ័យ ២៣ ឆ្នាំ​ខាងលើ​ហ៊ាន​ចំណាយ​ប្រាក់​រហូតដល់​ទៅ ៣៥.០០០​ដុល្លារ អាម៉េរិក សម្រាប់​ការ​ក្លូន​ឆ្មា​របស់ខ្លួន​។ គាត់​រំភើបចិត្ត​យ៉ាងខ្លាំង​ពេល​ឃើញ​ឆ្មា​សំណព្វ ចិត្ត​របស់ខ្លួន​ចាប់កំណើត​លើក​ទី​២ ហើយ​អះអាងថា Garlic ដែល​ងាប់​ទៅ និង Garlic ដែល​ចាប់កំណើត​ថ្មី​គឺ​ដូចគ្នា​ជាង ៩០​ភាគរយ​។
​ ​
យុវជន​នេះ​និយាយថា “​ពេល Garlic លាចាក​លោក​ទៅ ខ្ញុំ​កើតទុក្ខ​ខ្លាំងណាស់ ខ្ញុំ​ប្រឈមមុខ​នឹង​ការពិត​នេះ​មិន​បានទេ ព្រោះ​វា​លឿន​ពេក​”​។
​ ​
តើ clone ជា​អ្វី​? វា​ជា​បច្ចេកវិទ្យា​យក DNA ចេញពី​កោសិកា​នៃ​សត្វ​ណាមួយ​ដូចជា​សក់ ស្បែក ។​ល​។ ដើម្បី​បង្កើត​សត្វ​នោះ​ឡើងវិញ​។ ហើយ​ការ Clone សត្វ​ជា​អំពើ​ខុស ច្បាប់​នៅក្នុង​ប្រទេស​ជាច្រើន លើកលែងតែ​ប្រទេស​មួយចំនួន​តូច​ដែល​អនុញ្ញាត ដូចជា​ប្រទេស​ចិន កូរ៉េខាងត្បូង និង​សហរដ្ឋ​អាម៉េរិក ជាដើម​៕ ប្រែ​សម្រួលៈ​ខុម