យុវជន​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​បោក​នឹង​ជើង​ស្ពាន​បាក់ក​ស្លាប់​ក្នុង​ទឹក យ៉ាង​អាណោចអាធ័ម​

978

(​ភ្នំពេញ​)៖ យុវជន​ម្នា​ក់បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​ជិះ​ម៉ូតូ​តាមផ្លូវ​២៧១ ដល់​ចំណុច​ស្ពានថ្ម​មួយកន្លែង និង​មាន​ស្ថានភាព​ងងឹត ក៏​ជ្រុល​ធ្លាក់ចូល​ប្រឡាយ​បោក​នឹង​ជើង​ស្ពាន​ស្លាប់​ក្នុង​ទឹកតែ​ម្ដង​។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​៩​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ សុខ ចាន់​រស្មី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពៃ ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CT 9079​។

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​២១៧ ចំការ​ដូង ពី​ត្បូង​ទៅ​ជើង ខណៈ​ជិះ​ជិត​ដល់​កន្លែងកើតហេតុ ដោយ​ទីតាំង​ខាងលើ​មិនមាន​ភ្លើង​បំភ្លឺ​ផ្លូវ ជាហេតុ​នាំ​ឲ្យ​ជនរងគ្រោះ​រ៉េ​ចង្កូត​ធ្លាក់​ស្ពាន បណ្តាល​ឲ្យ​ជនរងគ្រោះ បោក​នឹង​ជើង​ស្ពានថ្ម​បាក់ក​ស្លាប់​ក្នុង​ទឹកតែ​ម្ដង​៕L ដោយ​៖ លីន​ណា​