យុវជន​ម្នាក់​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន ព្រោះតែ​ម្តាយ​មាន​ប្តី​ថ្មី​ទៀត​

1586
ចែករម្លែក
  • 179
    Shares

​ដោយ​: គូលែន / សៀមរាប​: យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក់ ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​នឹង​ដើម​ស្វាយចន្ទី​ក្រោយ​ផ្ទះ ដោយ​គ្មាន​មូលហេតុ​។ ហេតុការណ៍​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោ​២២​និង​១២​នាទី ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​បន្ទាយស្រី បាន​និយាយថា យុវជន​ដែល​ចិត្តដាច់​ធ្វ់​អត្តឃាត​ខ្លួនឯង​មានឈ្មោះ ចិត្រ និ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រំ ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ហើយ​ជនរងគ្រោះ​បានមក​ចូលរួម​ពិធីមង្គលការ​បងស្រី​ជីដូនមួយ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ធ្វើអត្តឃាត​ដោយ​ចងករ​ទៅនឹង​ដើម​ស្វាយចន្ទី មាន​កម្ពស់​ពី​ដី កន្លះ​ម៉ែត្រ ដោយ​បែរមុខ​ទៅ​លិច ចង​និង​ក្រ​ម៉ា​ក្រឡា​ការ៉ូ​ពណ៌ ក្រហម លា​យស​។ សមត្ថកិច្ច​បានបញ្ជាក់​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​អង្គុយ​និយាយ​លេង​ជាមួយ​មីងៗ​របស់ខ្លួន​ថា ម្តាយ​របស់គេ​(​ជនរងគ្រោះ​)​ឥឡូវ​មាន​ប្តី​ថ្មី​មួយទៀត រស់នៅ​ប្រទេស​ថៃ​ហើយ​។ ពេល​និយាយ​ហើយ ក៏​ដើរទៅ​ទិសខាងកើត មីងៗ​ស្មានតែ​ទៅ​ងូតទឹក តែ​ដោយ​បាត់​យូរពេក ក៏​នាំគ្នា​ដើររក ក៏​ស្រាប់តែ​ឃើញ​ចងក​នៅ​ខាងក្រោយ​ផ្ទះ ប្រហែលជា​៥០​ម៉ែត្រ​។ ជនរងគ្រោះ​មាន​បងប្អូន​ចំនួន ០៤​នាក់ ប្រុស​០៣ និង​ស្រី ០១​។​

​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​ធ្វើ​កោសល្យ​ពិច័យ សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ពុំមាន​នរណា​ធ្វើឃាត​ឡើយ​។ ក្រោយមក​សមត្ថកិច្ច​បា​ន​ប្រគល់​សាកសព​ជនរងគ្រោះ ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​