យុវជន​ម្នាក់​ដោត​ម៉ូ​ទ័​រ​បូមទឹក​មិន​ប្រយ័ត្ន​ឆក់​ខ្សែភ្លើង​ស្លាប់​

1100
ចែករម្លែក
សព​យុវជន​ឈ្មោះ ចាន់ ចិន្តា​ឧ​ត្ត​ម (​រូប​៖ គ្រញូង​)

បាត់ដំបងៈ យុវជន​ម្នាក់​អាយុ​១៥​ឆ្នាំ បាន​ដោត​ម៉ូ​ទ័​រ​បូមទឹក​នៅ​មាត់​ស្ទឹង ក្រោយ​ផ្ទះ​ធ្វេសប្រហែស បណ្តាល​ឲ្យ​ឆក់​ស្លាប់​ខ្លួនឯង​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧​។​

​លោក​វរសេនីយ៍ទោ អឿ​ម ទិ​ត្យ អធិការនគរបាល​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹងថា សព​យុវជន​ដែល​ឆក់​ខ្សែភ្លើង​ស្លាប់​មានឈ្មោះ ចាន់ ចិន្តា​ឧ​ត្ត​ម អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ឆ្លងតាម​ការចុះពិនិត្យ​នៅ​កន្លែងកើតហេតុ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​របស់​យុវជន​នោះ​រួចមក សមត្ថកិច្ច​អាច​សន្និដ្ឋានបានថា ជនរងគ្រោះ​ពិតជា​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន សាកសព​ក្មេងប្រុស​រងគ្រោះ ត្រូវបាន​គ្រួសារ​យកទៅ​ធ្វើ​ពិធី​បុណ្យសព​តាម​ប្រពៃណី​៕ ដោយ​៖ គ្រញូង​

#