យុវជន​ម្នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ព្រួត​វាយ​រហូតដល់​ស្លាប់​​

104
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​សង្ស័យ​ជា​រឿង​ឃាតកម្ម បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១​និង​៣០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ ទី​១៤ ខែសីហា ឆ្នាំ ២០១៩​នៅតាម​បណ្ដោយ​ផ្លូវជាតិ មហាវិថី វិមាន​ឈ្នះ ឈ្នះ ទល់មុខ​ក្លោងទ្វារវត្ត​ភ្នៀ​ត ស្ថិតនៅ​ក្នុងភូមិ​ភ្លូ​ផ្អែម ក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី ឆ្នាំ​២០០៩​ឡើង​តែម​ឆ្នាំ ២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AE.5317 ជនរងគ្រោះ​បែកក្បាល សង្ស័យ​ត្រូវ​ជនសង្ស័យ​យក​ដុំថ្ម​វ៉ា​យ​ក្បាល ។​
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​មាន​ម៉ូតូ ៤​ទៅ ៥ គ្រឿង​បាន​ដេញ​គ្នា​ប្រសេចប្រសាច​តាមផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ឮសូរ​ជនរងគ្រោះ​ស្រែក​ឲ្យ​ជួយ​ផង​ជួយ​ផង។ ​ពេលនោះ​ប្រជាពលរដ្ឋ​ដែល​នៅផ្ទះ​ជិត​កន្លែងកើតហេតុ ​ក៏​ចេញមក​មើលឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ត្បូង​វិញ ៣​ទៅ​៤​គ្រឿង​ហើយក៏​ដើរមក​មើល​កន្លែងកើតហេតុ ស្រាប់តែ​ឃើញ​មាន​ជនរងគ្រោះ​ម្នាក់​បាន​ដេកស្លាប់​ផ្កាប់មុខ​ដែល​គាត់​ស្លៀកពាក់​ខោ​ខូវប៊យ​ពណ៌​ខ្មៅ ពាក់អាវ​យឺត​ដៃ​វែង​ពណ៌​ស ឆ្នួត មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​មិនដឹងថា​ រស់នៅ​ទីណា​នោះទេ​ហើយ​ស្នាក់​ស្នាម​គឺ​ក្បាល​ត្រូវ​នឹង​ដុំថ្ម​ជាច្រើន​កន្លែង បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ ក៏មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​បាន​ព័ទ្ធ​ខ្សែ​ជុំវិញ​រង់ចាំ​ជំនាញ មក​ធ្វើ​កោសល្យវិច្ច័យ​ដើម្បី​ពិនិត្យ​នៅពេល​ព្រឹក​៕​B/