យុវជន​ម្នាក់​ទៅ​ចង​គោល​លង់ទឹក​ស្លាប់ សង្ស័យ​ជំងឺ​ស្ក​ន់​

1173
ចែករម្លែក

​ដោយ​៖ គូលែន / សៀមរាប​៖ នៅវេលា​ម៉ោង​០៦:៤០​នាទី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្ត​សៀម​រា មាន​ករណី មនុស្ស​លង់​ស្លាប់​ម្នាក់ ខណៈពេល​ដឹកគោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ ។ សមត្ថ​កិ​ច្ថ​សង្ស័យថា​ជនរងគ្រោះ​កើត​ជំងឺ​ស្ក​ន់​។​

​ជនរងគ្រោះ មានឈ្មោះ សុ​ផា សុភា​ត់ ភេទ ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​សំបួរ សង្កាត់​សំបួរ ក្រុង​សៀមរាប មុខរ​សិស្ស​។​

​សមត្ថកិច្ច​អះអាងថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ដឹកគោ​យកទៅ​ចង​នៅ​ខាងក្រោយ​ផ្ទះ​ចំងាយ​ប្រហែល​១០០​ម៉ែត្រ ហើយ​បាន​ប្រហែលជា ១០​នាទី ឪពុក​ជនរងគ្រោះ បាន​ដើរ​ទៅរក ហើយ​បានឃើញ ក៌​សង្ស័យ​ហើយ​ក៌​ហៅ​អ្នក​ជិត​មកជួយ​រកមើល​នៅក្នុង​ស្រះ​ទឹក រហូតដល់​ម៉ោង ៨​និង ១០​នាទី ក៏បាន​រាវ​ឃើញ​ជនរងគ្រោះ​ក្នុង​ស្រះ​ទឹកតែ​ម្តង​ជន ដោយ​រងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​៕L​