យុវជន​ម្នាក់​បើករថយន្ត​រ៉េ​ចង្កូត​បុក​បង្គោល​ភ្លើង​ក្រឡាប់​

389
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
យុវជន​ម្នាក់ រួម​និង​មិត្ត​ភ័​ក្ត​២​នាក់​ទៀត បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រ៉េ​ចង្កូត បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ក្រឡាប់​។ កាលពី​វេលា​ម៉ោង ០៩​ព្រឹក ថ្ងៃទី​២៥ ខែម​ថុ​នា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​R6 កែង​ផ្លូវ​លេខ​P6 ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​គេ​ឃើញ រថយន្ត​មួយគ្រឿង​ម៉ាក តូ​យូ​តា រ៉េ ហ្វ័ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH 3059 យុវជន​វ័យ​២០​ឆ្នាំ​ជាង​ម្នាក់ រួម​និង មិត្ត​ភ័​ក្ត​២​នាក់​ទៀត ធ្វើដំណើរ​តាម​បណ្តោយ​លេខ​R6 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​រ៉េ​ចង្កូត​មក​ខាងស្តាំ​ដៃ ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង និង​បណ្តាល​ឲ្យ​រៀច​បង្គោល​ភ្លើង​រលើង​គល់​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់ និង បាន​សម្របសម្រួល​ភាគី​ទាំងសងខាង​ដោយ ភាគី​ក្រុមហ៊ុន​ឯកជន​បឹងកក់ បាន​ទារ​ថ្លៃ​ខូចខាត​បង្គោល​ភ្លើង​ចំនួន ២០០០​ដុល្លារ តែ​ខាង​រថយន្ត​គ្មាន​លិទ្ធ​ភាព​សង ទើប​សមត្ថកិច្ច​ជំនាញ វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សារ​ទុក​នូវ​កា​រិ​យា​ល័ ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕ ល​