យុវជន​ម្នាក់​បើក​ម៉ូតូ​លឿន​ទៅបុក​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង​

299
ចែករម្លែក
  • 50
    Shares

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ យុវជន​ម្នាក់ជិះម៉ូតូលឿន​មកពី​ក្រោយ ជ្រុល​ទៅបុកចំពាក់​កណ្តាលរថយន្ត​បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអា​ណោ​ច​អាធ័​ម បង្កឲ្យ​មានការភ្ញាក់ផ្អើលឡើងកាលពីវេលា​ម៉ោង៨​និង​១០​នាទី​យប់ ថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០១៩ នៅខាងមុខវត្តឃ្មួញ តាម​បណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ​។​

​ជន រងគ្រោះ(​សព​)​មានឈ្មោះ តេង លុ​ច្ស ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិឡ​កំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫ​ស្សី​កែវ និង​មានស្រុកកំណើតនៅឯ​ខេត្តកំពង់ចាម ។ ​

តាម​ប្រភពព័ត៌មានពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេ​ឃើញយុវជន​រងគ្រោះខាងលើ បើ​កបរម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ក្រហម គ្មានស្លាក​លេខ ដោយធ្វើ​ដំណើរតាម​បណ្ដោយផ្លូវហាណូយ ក្នុងទិសដៅមកពីទំនប់កប់​ស្រូវ​ឆ្ពោះទៅ​ផ្សារ​ដី​ហុយ និង​ក្នុង​ល្បឿន​លឿន។ ស្របពេលគ្នា​នោះ​ដែរ ក៏មាន​រថយន្តមួយគ្រឿង​ទៀតម៉ាកតូ​យូ​តា តា​កូ​ម៉ា ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​បើកមក​ពីក្រោយស្រប​ទិស​គ្នា ដោយក្នុងល្បឿនយ៉ាងលឿន និងព្យាយាមបើ​ក​វ៉ា​ជែង​ខាងស្តាំម៉ូតូ របស់​ជនរងគ្រោះ​លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ​ស្រាប់តែរថយន្ត ក៏បត់ ឆ្វេងត្រឡប់ទៅក្រោយវិញដោយមិនបានស៊ី​ញ៉ូភ្លើ​ងជាស​ញ្ញានោះទេ។ខណៈពេលនោះធ្វើ​ឲ្យម៉ូតូរងគ្រោះចាប់​ហ្វ្រាំងមិនទាន់ ក៏ ជ្រុលទៅបុករថយន្ត ដែលបើកបត់​ត្រឡប់​ក្រោយខ្វះ​ការប្រុងប្រយ័ត្នខាងលើចំពាក់​កណ្តាលពេញ ទំហឹង បណ្តាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯ​យុវជន​រងគ្រោះដែលជា​អ្នក បើកបរបានរងរបួសបែកក្បាលធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង ។ ចំណែករថយន្តដែលបើ​ក បត់​ត្រឡប់​ក្រោយ​ខាងលើបានបន្ថែមល្បឿនបើក​រត់គេចខ្លួនបាត់ស្រមោល ។

​ប្រភព​ដដែលបានបន្តថា ភ្លាមៗនោះ​ក៏មានប្រជាពលរដ្ឋដែលធ្វើដំណើ​រ តាម ផ្លូវ បាន​ឃើ​ញហេតុការណ៍ ក៏បាននាំគ្នា​ជួយសង្គ្រោះបឋមទៅ​លើយុវជនរងគ្រោះ ខាងលើ និងបានរាយការណ៍ ជូន​សមត្ថកិច្ច មូលដ្ឋា​នក៏ ដូចជារថយន្តសា​មុយ ឲ្យចុះមកអន្តរាគមន៍សង្គ្រោះ​ តែជា​អ​កុល​ស ខណៈពេលដែលរថយន្តសា​មុ​យ មិនទាន់មកដល់ផង ស្រាប់តែយុវជន​រងគ្រោះបានដាច់ខ្យល់ស្លាប់នៅនឹងកន្លែង កើ​ត​ហេតុបាត់ទៅហើ​យ ។

​ក្រោយមក សមត្ថកិច្ចមូលដ្ឋា​ន និង សមត្ថកិច្ចជំនាញក៏បានស្រាវជ្រាវ និង​ទាក់ទងទៅរកសាច់ញាតិសព យុវជនរងគ្រោះឲ្យបានដឹង ។ បន្ទាប់មកក៏មាន សាច់ញាតិ ប្រុស ស្រី ៥​ទៅ ៦នាក់​បានបើក​រថយន្ត​មួយគ្រឿង ម៉ាកតា​កូ​ម៉ា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-4255​ចុះមក ដល់កន្លែងកើតហេតុ ដោយការស្រែកទ្រហោយំយ៉ាងគួរឲ្យសោក​ស​ង្វេគក ។ ខណៈពេលនោះ​បែរជា បុរសម្នាក់ដែល​ត្រូវជាពូ​របស់ រងគ្រោះ បានមកទាមទារសម្ភា ររបស់ជនរងគ្រោះ ពី​សមត្ថកិច្ចដកហូតរក្សា ទុក ថែមទាំងនាំគ្នា​លើកបីសព​រងគ្រោះ យកទៅដាក់ លើរថយន្តខាងលើ​រួមជាមួយ​ម៉ូតូ​ជនរងគ្រោះ ដើម្បីយកសព​យុវជន​រងគ្រោះ ទៅ ធ្វើបុណ្យទៅតាមប្រពៃណីនៅឯផ្ទះ ដោយមិនព្រម​ទុកសព​យុវជន​រងគ្រោះ​ឲ្យ​សមត្ថកិច្ច​ធ្វើការតាមនីតិវិធីច្បាប់នោះទេ ទោះបីជាសមត្ថកិច្ចជំនាញខំព្យាយាម ពន្យល់យ៉ាងក៏ដោយ ក៏បុរសដែលជាពូនៅតែមិនព្រម និងស្រែឲ្យសមត្ថកិច្ច ថា “​បាន​ប្រយោជន៍អី បើ​រថយន្តបង្ក បើ​ករ​ត់បាត់ទៅហើហ្នឹង ” រួច​ក៏​បើក​រថយន្ត​ដឹក​សពយុវជន​រងគ្រោះចេញពី​កន្លែង​កើត​ហេតុ​បាត់ទៅ៕​B/Ha