យុវជន​ម្នាក់​យក​កាំបិត​ទៅ​ចាក់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​តុលាការ​

748
ចែករម្លែក
យុវជន​ម្នាក់​យក​កាំបិត​ទៅ​ចាក់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​តុលាការ (​រូប​៖ គូលែន​)

​សៀមរាប​៖ យុវជន​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្លក្រាម សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ការពារ និង​អន្តរាគមន៍​ខេត្តសៀមរាប ឃាត់ខ្លួន​ភ្លាមៗ ពីបទ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​អាវុធ (​កាំបិត​ស្រួច​) បន្ទាប់ពី​យុវជន​រូបនោះ បានធ្វើ​សកម្មភាព​យក​កាំបិត​ចាក់ទៅលើ​ជនរងគ្រោះ​រួចមក​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ខាងកើត​រង្វង់​មូល​៦០​ម៉ែត្រ ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ត្រី នួន ស​ក្កិ​ចំរើន​រិ​ទ្ធ អធិការនគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្មទណ្ឌ បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ មិត្ត ហល់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​សៀមរាប ខេត្តសៀមរាប​។ ជនរងគ្រោះ​ត្រូវបាន​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​សឹង​រិទ្ធី​រ៉េត​។ ចំណែក​ជនសង្ស័យ គឺមាន​ឈ្មោះ ភួង រ៉ា​ណេ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​មកលើ ជនរងគ្រោះ​ពិតប្រាកដ​មែន​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ គូលែន​