យុវជន​ម្នាក់​រួចផុត​ពី​មរណៈ​ដោយសារ​ជំងឺមហារីក​អាស្រ័យ​ដោយ​ការផ្លាស់ប្តូរ​របបហូបចុក​

1140
ចែករម្លែក

​ដោយ​ត្រូវបាន​វិនិច្ឆ័យ​ថា កើត ជំងឺមហារីក​ខួរក្បាល​ដំណាក់កាល ចុងក្រោយ លោក ប៉ា​ប្លូ ខេ​ឡី ( Pablo Kelley) ស្មានថា​មិនអាច​នៅមាន​ជីវិត បាន​លើស​២​ខែ​ឡើយ ក៏ប៉ុន្តែ​រឿង​ដ៏ អស្ចារ្យ​មួយ​បានកើត​ឡើង ក្រោយពេល គាត់​សម្រេច​មិន​ទទួល​ការព្យាបាល​តាម ពេទ្យ ។​
​ ​
​ខេ​ឡី ដែលមាន​អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស បានចាប់ផ្តើម​ឈឺ មួយ​ចំហៀង​ក្បាល នៅ​រដូវក្តៅ​ឆ្នាំ ២០១៤ ពេល​ទៅពិនិត្យ​សុខភាព គាត់ តក់ស្លុត​យ៉ាងខ្លាំង ដោយ​គ្រូពេទ្យ ប្រាប់ថា គាត់​កើត​ជំងឺមហារីក ខួរក្បាល ដំណាក់កាល​ទី​៤ (​ដំណាក់កាល​ចុង ក្រោយ​) ។ ពេលនោះ គាត់​ទើប​មាន អាយុ​២៥​ឆ្នាំ និង​កំពុងមាន​ស្នេហា ។ ដូច្នេះ​សុបិន​អំពី​គ្រួសារ​ដ៏​កក់ក្តៅ​មួយ បាន​ត្រូវ​រលាយបាត់​ចាប់ពី​ថ្ងៃនោះ ។​
​ ​
​វេជ្ជបណ្ឌិត​ឱ្យដឹងថា ប្រសិន មិន​ព្យាបាល​ដោយសារ​ធាតុគីមី គាត់ អាច​នៅរស់​ថែម​បានតែ​ប្រមាណ​២ ខែ​ទៀត​ប៉ុណ្ណោះ ។ ប៉ុន្តែ ខេ​ឡី បាន បដិសេធ​សំណើ​នោះ ព្រោះ​ក្នុង​រយៈ ពេល​១៥​ខែ នៃ​ការព្យាបាល​គីមី ក៏មាន​មនុស្ស​តែ​ប្រមាណ​៣​ភាគរយ​អាច ឆ្លង​ផុត និង​ជាសះស្បើយ ។​
​ ​
​គាត់​តាំងចិត្ត​ស្វែងរក​វិធី ព្យាបាល​ដោយ​ខ្លួនឯង ។ តាមរយៈ​ការស្រាវជ្រាវ​ជាច្រើន ខេ​ឡី ចាប់ផ្តើម​របប ទទួលទាន​មាន​កាបូ​ហ៊ី​ដ្រា​ត និង​សម្បូរ ជាតិ​ខ្លាញ់ ។ ប្រភព​ស្ករ​, ជាតិ​ម្សៅ និង​ជាតិ​សរសៃ​របស់ ខេ​ឡី សំខាន់ បានមកពី​ពពួក​បន្លែ​បៃតង ។ ទន្ទឹម​នោះ គាត់​បដិសេធ​ពពួក​អាហារ​កែច្នៃ​ស្រាប់​, ស្ករ​កែច្នៃ​, បន្លែ​មើម​, ជាតិ​ម្សៅ​, នំប៉័ង ឬ​ធញ្ញជាតិ ។​
​ ​
​មួយ​រយៈពេល​ក្រោយមក ពេល​ទៅ​ថត MRI វេជ្ជបណ្ឌិត​មាន ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ឃើញ ដុំ​គីស​មិន​រីកចម្រើន​ដូច​ការព្យាករណ៍ ។ រឿង​នោះ​កាន់តែ​ធ្វើឱ្យ ខេ​ឡី ជឿជាក់​លើ​របប​ទទួល​ទាន របស់ខ្លួន ។ “​ខ្ញុំ​ជា មនុស្ស​តែ​ម្នាក់​គត់​នៅរស់​ពេល​រកឃើញ មាន​ជំងឺមហារីក​ខួរក្បាល​ដំណាក់កាល ចុងក្រោយ ដោយ​មិន​ចូលរួម​ការ ព្យាបាល ឬ វះកាត់​អ្វី​ទាំងអស់​” ។​
​ ​
​លោក​បាន​បញ្ជាក់ថា “​ពេល​ខ្ញុំ បដិសេធ​ការព្យាបាល វេជ្ជបណ្ឌិត និយាយថា គ្មាន​ភស្តុតាង​វិទ្យាសាស្ត្រ ណា​បញ្ជាក់ថា របប​ទទួលទាន​មាន​ជាតិ ស្ករ​, ម្សៅ និង​ជាតិ​សរសៃ​តិច អាច​ប្រឆាំង​តប​នឹង​ការរីក ចម្រើន​របស់ ដុំ​គីស​បានឡើយ ក៏ប៉ុន្តែ​….​ច្បាស់​ណាស់ ថា ខ្ញុំ​នៅតែ​រស់​មកដល់​សព្វថ្ងៃ​” ។​
​ ​
​ខេ​ឡី បាន​បន្ត​អនុវត្តន៍​របប ទទួលទាន​របស់ខ្លួន ដោយ​សង្ឃឹមថា នឹងធ្វើ​ឱ្យ​ដុំ​គីស​កាន់តែ​រួម​តូច និង​បញ្ចុះ បញ្ចូល​អ្នកផ្សេង​ឱ្យធ្វើតាម​ខ្លួន ។ ខេ​ឡី បានឱ្យដឹងថា “​ដុំ​គីស ទោះបី​ពុំទាន់​បាត់ ទាំងស្រុង តែ​ខ្ញុំ​នៅតែ​មិន​បោះបង់​ការ ប្តេជ្ញាចិត្ត​” ។ មកទល់ពេលនេះ គឺ​ជាង​៣ ឆ្នាំ​មកហើយ ដែល ខេ​ឡី នៅតែមាន​សុខភាព​ល្អ ៕ ប្រែ​សម្រួល​: រតនៈ​ ​