យុវជន​ម្នាក់​រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​១​យប់​សម្រេច​២​ដង ត្រូវបាន​ឃាត់ខ្លួន​

301
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
យុវជន​ម្នាក់​ត្រូវបាន​នគរបាល​ធ្វើការ​ឃាត់ខ្លួន​យកទៅ​សួរនាំ និង​ដោះស្រាយ​តាមច្បាប់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​អ​និតិ​ជន​ម្នាក់​បានសម្រេច រហូត​ទៅដល់​២​ង​។ ​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​វេលា​២១​យប់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩ លើ​ផ្លូវលំ​ចំណុច​បន្ទប់​ជួល ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ឈ្មោះ ម៉េង ឌឿ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ស​.​ស​.​ណ ភេទ​ស្រី អាយុ​១៤​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩ មុនពេល​កើតហេតុ​ជនសង្ស័យ បាន​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​ភ្លាមនោះ ជនរងគ្រោះ​បាន​ទៅ​ហៅ​ជនសង្ស័យ​មក​បន្ទប់​ខ្លួន​ដេក​លេង​ធម្មតា បន្ទាប់មក​ជនសង្ស័យ​បាន​ចាប់បង្ខំ​នារី​រងគ្រោះ​រំលោភ​តែ​មិនបាន​សម្រេច​។

​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា បន្ទាប់មក​ជនសង្ស័យ​បាន​ចាប់បង្ខំ​នារី​រងគ្រោះ​រំលោភ​ម្តងទៀត​រហូត​បានសម្រេច​២​ដង លុះ​ភ្លឺ​ជនសង្ស័យ​បាន​ឲ្យ​ទូរស័ព្ទ​នារី​រងគ្រោះ​មួយគ្រឿង​រួច​ចេញទៅ​បាត់​។ រហូតមកដល់​ថ្ងៃទី​៦​ខែសីហា ទើប​បែកការ​ដល់​បងស្រី​ជនរងគ្រោះ​ប្តឹង​នគរបាល​ឃាត់ខ្លួន​តែម្តង​។

​បច្ចុប្បន្ន​ជនសង្ស័យ បា​នប​ញ្ចូ​ន​មកកាន់ ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន រង់ចាំ​ឡើង​តុលារ​ការចាត់ការ​តាម​នីតិវិធី​៕ ល​