យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ហេតុ ដោយសារ​ក្រឡាប់​គោយន្ត​សង្កត់​លើ​

279
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ មាន​ករណី​ក្រឡាប់ គោយន្ត​កែច្នៃ​មួយ​បាន​កើតឡើង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ទួល​រវៀង ក្នុង​ឃុំ​ល្វា ស្រុក​ពួក បណ្ដាល​ឲ្យ​សង្កត់​ស្លាប់​មនុស្ស​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា ករណី​ក្រឡាប់​គោយន្ត បង្កឡើង​ដោយ​ខ្លួនឯង​នេះ ជនរងគ្រោះ​មានឈ្មោះ ស្រី ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​បើកបរ ស្នាក់នៅ​ភូមិ​វត្ត​ស្វាយ​ជុំ ឃុំ​តា​សោម ស្រុក​អង្គរជុំ ។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​នេះ​គឺ បាន​បើក​គោយន្ត​កែច្នៃ គ្មាន​ផ្លាកលេខ ដឹក​ដី​ពេញ ហើយ​មកដល់​កន្លែងកើតហេតុ បាន​បើក​ថយក្រោយ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​គោយន្ត​ធ្លាក់​ពី​ផ្លូវ​ហើយ​ក្រឡាប់​សង្កត់​ខ្លួនឯង​តែម្តង​។​

ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​នគរបាល​ស្រុក បាន​ចុះ​អន្តរាគមន៍​ស្ទូច​គោយន្ត​និង​យក​សាកសព ហើយ​ធ្វើការ​វាស់វែង​កន្លែងកើតហេតុ និង កសាង​សំណុំរឿង ព្រម​ទាំង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ចំណែក​សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕B/