យុវជន​ម្នាក់​ស្លាប់ និង​យុវតី​ម្នាក់​របួសធ្ងន់ ខណៈ​លើក​អង់​តែ​ន​ទូរទស្សន៍​ប៉ះ​ខ្សែភ្លើង​ស្រាត​

1175
ចែករម្លែក

ពោធិ៍សាត់​៖ មាន​ករណី​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​យុវតី​ម្នាក់​កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រគរ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ភូមិ​ក្រាំង​វែង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ហុក វណ្ណៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានស្រុក​កំ​ណើ​រស់នៅ​ភូមិ​ច្រាំង​ចំរេះ​២ សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ បានមក​ស្នាក់​នៅផ្ទះ​បង​បង្កើត​ឈ្មោះ​ហុក ឡុង រស់នៅ​ភូមិ​ស្រះស្រង់​សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ។ លុះ​ថ្ងៃកើតហេតុ​ជន រងគ្រោះ​បាន​ទៅលេង​ផ្ទះ​ឈ្មោះ​ឯម ស្រី​និ​ច ភេទ​ស្រី អាយុ​១៦​ឆ្នាំ ត្រូវជា​មិត្ត​ភ​កិ្ត រស់នៅ​ចំណុច​ខាងលើ​ទៅដល់​ផ្ទះ​មិត្ត​ភ​កិ្ត​របស់ខ្លួន​ជនរងគ្រោះ​ឈ្មោះ​ហុក វណ្ណៈ ក៏បាន​នាំគ្នា​លើក​អង់​តែ​ន​ទូរទស្សន៍ ខណៈដែល​លើកឡើង​ក៍​ប៉ះ​និង​ខ្សែ ភ្លើង គ្មាន​ស្រោម​តាម​បង្គោល​ខ្សែភ្លើង​តាមផ្លូវ បណ្តាលឱ្យ​ឆក់​រងរបួស​២ នាក់​ទាំង​មិត្ត​ភ័​កិ្ត​ស្រី​និង​ខ្លួនឯង ភ្លាមៗ​នោះ​ក៍បាន​បញ្ជូន​ជនរងគ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រគរ​ហើយ​ស្លាប់​ឈ្មោះ​ហុក វណ្ណៈ​ម្នាក់​និង​មិត្ត​ភ័​កិ្ត​ស្រី ឈ្មោះ​ឯម ស្រី​និ​ច រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា គួរឱ្យ​អាសូរ​ជនរងគ្រោះ​ឈ្មោះ ហុក វណ្ណៈ ដែល​ធ្វើឱ្យមាន​ករណី​ឆក់​ខ្សែភ្លើង​ស្លាប់​បែបនេះ ដែល​គ្មាន​បងប្អូន​នៅ​ជិត ខ្លួន​នោះឡើយ ក្រោយពេល​កើតហេតុ​សាកសព​ជនរងគ្រោះ ហុក វណ្ណៈ បាន តំកល់ទុក​នៅក្នុង​វត្ត​សម្តេច​យស ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​វែង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​L ដោយ៖ លីនណា