យុវជន​ម្នា​ក់បាន​ស្លាប់​ពេល​កំពុងធ្វើការ​សំណង់​ក្នុង​វត្ត​នៅ​ស្រុក​បសេដ្ឋ​

703
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​យុវជន​ម្នាក់​ជា​កម្មករសំណង់​ត្រូវបាន​ដាច់ខ្យល់​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​បសេដ្ឋ​នៅ​ចំណុច​ភូមិ​បឹង​ស្តុក​ឃុំ​បរសេដ្ឋ​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​បរសេដ្ឋ​បាន​ឲ្យ​ដឹងថា​យុវជន​ឈ្មោះ​ម៉ម​ពន្លឺ​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​រំដួល​ឃុំ​បរសេដ្ឋ​ស្រុក​បរសេដ្ឋ​មុខរបរ​កម្មករសំណង់​ធ្វើការ​នៅក្នុង​វត្ត​ធម្ម​សេរី​ដែល​ស្ថិតក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​នៅ​មុនពេល​កើតហេតុ​យុវជន​ខាងលើ​បានមក​ធ្វើការ​ដូច​សព្វដង​ស្រាប់តែ​ជនរងគ្រោះ​វិលមុខ​ដួលសន្លប់​នៅលើ​ដី​។​ភ្លាមនោះ​ត្រូវបាន​ក្រុម​ជាង​ដែល​ធ្វើការ​ជាមួយ​បាន​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​បរសេដ្ឋ​។​

​ប្រភព​បន្តថា​នៅពេល​ដឹក​មកដល់​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។​រួច​ក៏​ដឹក​សព​ត្រឡប់មកវិញ​និង​បាន​ឲ្យ​ជំនាញ​ពិនិត្យ​។​រួច​ប្រគល់​សព​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​យុវជន​ម្នា​ក់បាន​ស្លាប់​ពេល​កំពុងធ្វើការ​សំណង់​ក្នុង​វត្ត​នៅ​ស្រុក​បសេដ្ឋ​