យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​២០​រូប​នឹង​ទៅ​ទស្សនកិច្ច​សិក្សា​វិស័យ​កសិកម្ម​នៅ​ប្រទេស​ចិន​

181

(​ភ្នំពេញ​)៖​លោក​អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ចែករំលែក​ចំណេះដឹង​ដល់​ប្រតិភូ​យុវជន​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា​ចំនួន​២០​រូប ដែល​នឹងត្រូវ​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​លើ​វិស័យ​កសិកម្ម នៅ​តំបន់​ស្វ័យ​ត​គ័ង​ស៊ី សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ នាពេល​ឆាប់ៗ​ខាងមុខនេះ​។​
​ ​
​លោក​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ជួប​ជាមួយ​ប្រតិភូ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទាំង​២០​រូបនេះ កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង ដោយបាន​លើកឡើង​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ នយោបាយ​របស់​តំបន់​និង​ប្រទេស​​ចិន ។​
​ ​
​ប្រភព​ដដែល​បាន​បញ្ជាក់ថា គណៈប្រតិភូ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចំនួន​២០​រូប​ដែល​នឹងត្រូវ​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​​លើ​វិស័យ​កសិកម្ម នៅ​តំបន់​ស្វ័យ​ត​គ័ង​ស៊ី ប្រទេស​ចិន​នេះ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២២ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខ​​នេះ គឺមាន​រយៈពេល​២៨​ថ្ងៃ ៕ ដោយៈ​សម្បត្តិ​កញ្ញា​/sn

​លោក​អ៊ាង សុផល្លែត​ជួប​សំណេះសំណាល​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​