យុវជន​ស្ម័គ្រចិត្ត​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ នៅតែ​ធ្វើ​សកម្ម​ភាពចុះ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​

552
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ ក្រុមយុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម របស់​សាខា​កាកបាតក្រហម រាជធានី​ភ្នំពេញ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ ណែនាំ ច្បាប់​ចរាចរណ៍ ស្លាក​សញ្ញា​ចរាចរណ៍​និង​គំនូស​ចរាចរណ៍​ជាដើម​នៅតាម​បណ្ដា​ស្តុ​ប​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ បើទោះបីជា​នាពេល​កន្លងមក​នេះ​សកម្មភាព​នេះ​ត្រូវបាន​អាក់​ខាត​មួយ​រយៈពេល​ក្តី​។

​ជាក់ស្តែង កាលពី​ព្រឹ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩​នេះ សាខាកាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​យុវជន​កាកបាទក្រហម​កម្ពុជា ចុះ​អប់រំ ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​ស្តុ​ប​គោលដៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។

​គួរ​បញ្ជាក់ថា​៖​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​លោក​ឃួ​ង ស្រេង ជា​ប្រធាន​តែងតែ​យកចិត្តទុកដាក់​លើ​ការងារ​នេះ​។ ជាមួយនឹង​ការអប់រំ ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​មួយចំនួន ដូចជា​ការគោរព​ច្បាប់​ចរាចរណ៍​បាន​ត្រឹមត្រូវ មានតម្លៃ​ស្មើនឹង​ការចេះ​ស្រលាញ់​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ​។ សូម​បងប្អូន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ ការបើកបរ​មាន​សណ្ដា​ប់​ធ្នាប់​ល្អ ជា​សេចក្តីថ្លៃថ្នូ​របស់​យើង​គ្រប់ៗ​គ្នា​!​។​

​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​អោយដឹងថា យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម របស់​សាខា​កាកបាតក្រហម រាជធានី​ភ្នំពេញ​បានធ្វើ​សកម្មភាព ចុះ​ធ្វើការ​ផ្សព្វផ្សាយ ណែនាំ ច្បាប់​ចរាចរណ៍ ស្លាក​សញ្ញា​ចរាចរណ៍​និង​គំនូស​ចរាចរណ៍​ជាដើម​នៅតាម​បណ្ដា ស្តុ​ប​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បន្តថា សកម្មភាព​ខាងលើនេះ​ធ្វើឡើង ដើម្បី​ក្រើនរំលឹក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​អ្នកដំណើរ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ព្រោះថា​ការគោរព​ច្បាប់​ចរាចរណ៍ គឺ​គោរព​អាយុជីវិត​ខ្លួនឯង​និង​អាយុជីវិត​អ្នកដទៃ អាច​ជៀសវាង​នូវ​ការកកស្ទះ​ចរាចរណ៍ ការគ្រោះថ្នាក់​ចរាចរណ៍​ដែល​ធ្វើអោយ​បាត់បង់​អាយុជីវិត​និង ទ្រព្យសម្បត្តិ​ផ្សេងៗ​៕ ល​

#