យុវជន​ស្ម័គ្រចិត្ត​៣​វិទ្យាល័យ​នៅ​ក្រុង​សិរីសោភ័ណ្ឌយល់ដឹង​មូលដ្ឋាន​នៃ​កាកបាទក្រហម​

557
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​យុវជន​ស្ម​គ្រ​ចិត្ត​កាកបាទក្រហម​នៃ​៣​វិទ្យាល័យ​នៅ​វិទ្យាល័យ​អូរ​អំបិល​,​វិទ្យាល័យ​សម្តេចឪ​និង​វិទ្យាល័យ​សិរីសោភ័ណ​ក្រុង​ខេត្តបន្ទាយមានជ័យ​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ចំណេះដឹង​ជា​មូលដ្ឋាន ស្តីពី​ចលនា​កាកបាទក្រហម និង​វិជ្ជា​សង្គ្រោះ​បឋម ។

​លោក​សាន​ឃិត​នាយក​ប្រតិបត្តិ​នៃ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​បាន​សំដែង​នូវ​អំណរគុណ និង​កោតសរសើរ​ដល់​ក្រុមយុវជន យុវនារី​ចំនួន​១៥០ នាក់ ដែល​បាន​សិក្សា​អស់​រយះពេល ២​ថ្ងៃ ត្រូវបានធ្វើ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​និង​បំពាក់​កន្សែង​នៅ​ថ្ងៃទី ៤ ខែ មិនា​ឆ្នាំ ២០១៩ កន្លងមក ។​
​លោក​បាន​ចាត់ទុកថា​នេះ​ទុកជា​បាន​លះបង់​ដ៏​មានតម្លៃ​មក​ចូលរួម​ជាមួយ​ការងារ​មនុស្ស​ធ​ម‌៍​របស់​កាកបាទក្រហមកម្ពុជា ដែលជា​ស្ថាប​ន័​មនុ​ស្សធ​ម៏​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា ។​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​គណៈកម្មាធិកា​សាខា​កាក​ក្រហម​ខេត្តបន្ទាយមានជ័យ​អោយដឹងថា​៖ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​ផ្តោត​យ៉ាងសំខាន់​លើ​ការកសាង​សមត្ថភាព ក្នុងការ​អនុវត្ត​ន៏​សកម្មភាព​របស់ខ្លួន ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ ភាព​ងាយ​រងគ្រោះ របស់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​មួយចំនួន ដែល​ងាយ​រងគ្រោះ​ច្រើនជាងគេ ។​

​វគ្គ​បណ្តុះបណ្តាល​នេះ អាច​ផ្តល់​ឪ​កា​ស‌​អោយ​យុវជន​ទទួលបាន​ការអប់រំ បង្កើត​សមត្ថភាព ក្នុង​គុណ​តម្លៃ​មនុស្ស​ធ​ម៏​និង​គោល​ការ​គ្រឹះ​របស់​ចលនា​កាក​ក្រហម រួមទាំង​ជំនាញ​បំ​និ​ន​ផ្សេងៗ ដែលជា​តម្រូវ​ការចាំបាច់ ក្នុង​ការងារ​ស្ម​គ្រ​ចិត្ត​ផ្តល់​សេវាកម្ម​មនុ​ស្សធ​ម៏​អោយបាន​កាន់តែ​ប្រសើរ​។​

​លោក លី សារី ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្រុមយុវជន​ទាំងអស់​ខិតខំ​រៀនសូត្រ ដើម្បី​តបស្នង​សងគុណ​ឪពុកម្តាយ​ចូលរួម​បំរើ​សង្គមជាតិ ចូរ​គោរព​ច្បាប់​ចរាចរណ៍ ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​ឆ្ងាយ​អបាយមុខ​និង​ពី​គ្រឿងញៀន ពី​ក្មេង​ទំនើង ឬ​បងធំ​បងតូច​៕S/


រូបភាព​:​យុវជន​ស្ម​គ្រ​ចិត្ត​កាកបាទក្រហម​នៃ​៣​វិទ្យាល័យ​នៅ​ក្រុង​សិរីសោភ័ណ​យល់ដឹង​ចំណេះដឹង​មូលដ្ឋាន​នៃ​កាកបាទក្រហម (​រូប​: ប​.​ជ័យ )​