យុវជន​២​នាក់ស្លាប់ ​និង​របួសធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​តាម​ផ្លូវជាតិ​លេខ​៤ ទាក់​ដៃចង្កូត​ដួល​ប្រកាច់​ចូល​ក្រោម​ឡាន

319
ចែករម្លែក

​​ដោ​យ:​វ​ណ្ណ:​/​ព្រះ​សីហ​នុ ៖ យុវជន​២​នាក់​ស្លាប់​និង​របួស​ដោយសា​តែ​ជិះ​ម៉ូតូ​ប្រដេញ​គ្នា ទាក់​ដៃចង្កូត​គ្នា​ បណ្តាល​ឲ្យ​ដួលចូល​ក្រោម​ឡាន​កុង​តឺ​ន័រ។​

​ករណីនេះ​កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២០៩~២១០​ក្នុង​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់ ខាងលិច​ផ្លូវបំបែក​ចូលទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​វេលា​ម៉ោងជាង​៣​កន្លះ​រសៀល​ថ្ងៃ​១៤ ​កក្កដា​ ២០១៩​។​

​សមត្ថកិច្ច​មូលដ្ឋាន​ប​ញ្ជា​ក់ថា គ្រោះថ្នាក់​នេះ​កើតឡើង​រវាង​ម៉ូតូ ០១​គ្រឿង ម៉ាក EXCITER ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ មាន​ទិសដៅ​ខេត្ត​ព្រះសីហនុ​.​ភ្នំពេញ បើករ​ដោយ​ឈ្មោះ សែន ប៊ុនថន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ទទឹង ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មកដល់​ចំណុច​ខាងលើ​ម៉ូតូ​បាន​វ៉ា​ជែង ហើយ​ទាក់​ដៃ​ចង្កូត​ជាមួយ​ម៉ូតូ ០១​គ្រឿង​ទៀត ម៉ាក HONDA-DREAM ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កំពត 1L-5678 មាន​ទិសដៅ​ស្របគ្នា បើកបរ​ដោយ​ឈ្មោះ សែម សា​មេន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រូវ​ក្រោម ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត បណ្តាលឲ្យ​អ្នកបើកបរ​ម៉ូតូ HONDA-DREAM ដួល​ធ្លាក់​លើផ្លូវ។ ស្របពេលនោះ​ក៏មាន​រថយន្ត កុង​តឺ​ន​រ័​០១​គ្រឿង​ម៉ាក STERLING ពណ៌​ត្រួយ​ចេក ពាក់​ផ្លាកលេខ​ភ្នំពេញ 3C-3294 មាន​ទិសដៅ​ស្របគ្នា​មកពី​ក្រោយ (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ) បាន​បុក​កិន​ពីលើ​អ្នកបើកបរ​ម៉ូតូ HONDA-DREAM រួច​ជ្រុល​ល្បឿន​ទៅ​កិន​ពីលើ​ម៉ូតូ EXCITER បន្តទៀត ។​

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាល​ឲ្យ​ឈ្មោះ សែម សា​មេន អ្នកបើកបរ​ម៉ូតូ HONDA-DREAM ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ និងឈ្មោះ សែន ប៊ុនថន អ្នកបើកបរ​ម៉ូតូ EXCITER របួសធ្ងន់ ។​

​បច្ចុប្បន្ន សាកសព​រង់ចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍។ រីឯ​អ្នករបួស បាន​បញ្ជូនមក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន ៨៨៨ ក្នុង​ក្រុងព្រះសីហនុ។ ​រីឯ​វត្ថុតាង​រថយន្ត និង​ម៉ូតូ​ទាំងពីរ យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។ ​ដោយឡែក​អ្នកបើកបរ​រថយន្ត STERLING បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។​

​ពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បាន​លើកឡើងថា អ្នកបើករថយន្ត​ធំ​ក៏​គ្នា​មិន​ចង់​ប៉ះ​ទ​ង្គឹ​ច​ជាមួយ​អ្នកជិះ​ម៉ូតូ​ដែរ ប៉ុន្តែ​អ្នកបើកបរ​ម៉ូតូ​ទៅវិញ​ទេ ព្រហើន បើក​ប្រដេញ​គ្នា​ទាំង​ហ្វូងៗ ជាពិសេស ក្រុមយុវជន​ដែលជា​កម្មករ​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​នេះ​តែម្តង៕​B/