យុវជន​២​នាក់ ជិះ​ម៉ូតូ​គេច រថយន្ត​កុង​ទី​ន័​រ ឡើង​ឃឿន​បុក​បង្គោល​ភ្លើង​រងរបួស​ធ្ងន់​២​នាក់​

339
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ យុ​ជន​២​នាក់​បើក​ម៉ូតូ​យ៉ាង​លឿន​ឆ្លងកាត់​ទទឹងផ្លូវ វ៉ា​ក រថយន្ត​កុង​ន័​រ ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​ជ្រុល​ឡើង​ឃឿន​សួនច្បារ​ពុះ​ចែក​ទ្រូង បុក​ស្លាក​ប៉ាណូ រង​បួស​ធ្ងន់​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០​នាទី ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ចំណុច​ទល់មុខ បុរី​ពិភពថ្មី​បឹង​ស្នោរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។

​ប្រ​ឍ​ភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ប្រាប់ឲ្យដឹងថា ជន​គ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកហុងដាឌ្រីម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១BH-០៩៤៣ បាន​បើក​ម៉ូតូ​ឆ្លង​ទទឹងផ្លូវ​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន រថយន្ត​កុង​ន័​រ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២A-៦៤៨៩ ដែល​ធ្វើដំណើ​តាម​ប​ណ្ដោ​ផ្លូវជាតិ​លេខ​១ ភ្លាមនោះ​យុវជន​ទាំង​២​នាក់ ជាន់​ហ្វ្រាំង​ម៉ូតូ​មិនជា​ប់ ក៏​រ៉េ​ចង្កូត​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង បុក​ស្លាក​ប៉ាណូ ពេញទំហឹង បណ្ដាលអោយ​យុវជន​ទាំង​២​នាក់​បែកក្បាល​រងរបួស​ធ្ងន់​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង និង​ស្ទូច​យកទៅ​រក្សាទុក​នៅ​កា​រិ​យា​ល​យ័​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​B/