យុវជន​៣​នាក់​ជិះ​ម៉ូត​មួយគ្រឿង ជ្រុល​ទៅបុក​គូទ​រថយន្ត​ធុន​ធំ ស្លាប់​ទាំងបី​នាក់​ភ្លាមៗ​

1313

(​ក្រចេះ​)៖ យុវជន​៣​នាក់​ជិះ​ម៉ូត​មួយគ្រឿង ជ្រុល​ទៅបុក​គូទ​រថយន្ត​ធុន​ធំ បណ្ដាល​ឲ្យ​បោក​ក្បាល​ទាំង​បីនាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូម​ស្រែ​ន​ក្រៅ ឃុំ​កន្ទួត ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក HONDA WAVE គ្មាន​ស្លាក​លេខ បាន​បុក​នឹង​រថយន្ដ​ធុន​ធំ ពាក់​ស្លាក​លេខ ក្រចេះ 4A 0004​។ សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​៕L ដោយ​៖ លីន​ណា​