យុវជន​៣​នាក់​និង​ថ្នាំញៀន​មួយចំនួន ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត

915
ចែករម្លែក
  • 35
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ជ​នស​ង្ស​យ័​ពាក់ព័ន្ធ​ថ្នាំញៀន​ចំនួន​៣​នាក់ ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​បាន នៅ​ភូមិ​០៤​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​វេលា​ម៉ោង​៦​ល្ងាច នា​យប់​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៨។​

​មន្ត្រីប៉ូលិស​កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ម្នាក់ បាន​ប្រាប់ថា ជនសង្ស័យ​ចំនួន​៣​នាក់ មាន ១/​ឈ្មោ​រ៉ា​ហ្វា​ត វា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​មិន​ពិតប្រាកដ​។ ២/​ឈ្មោះ សាន់ អា​រី​ហ្វី​ន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​ជាងសំណង់​។ ៣/ ឈ្មោះ​នី រា​.​ភេទ​ប្រុស​អាយុ ១៨(​ខ្មែរ​)​មុខរបរ​ជាងសំណង់​។​

​វត្ថុតាង​ដកហូត​បានរួម​មាន​ម្សៅ​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ​, ១៣​កញ្ចប់​តូច​, ជ​ញ្ជើ​ង​ថ្លឹង​១​គ្រឿង​, ទូរស័ព្ទ​២​គ្រឿង និង​សម្ភារៈប្រើប្រាស់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​។​

​ជនសង្ស័យ ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ ល​