យុវជន យុវនារី ផ្តុំក្បាលគ្នាជក់ថ្នាំ​ញៀនទាំងបំពានពេញក្នុងភូមិត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន

117
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ យុវវជន យុវនារី១ក្រុមមានគ្នា១០នាក់ផ្តុំគ្នាជក់ថ្នាំញៀនយ៉ាងគឃ្លើនទាំងបំពានពេញភូមិត្រូវកំលាំងអាវុធហត្ថមួយក្រុម បានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់កាលពីម៉ោង៩យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចម្តុំរង្វង់មូលប៉ោយប៉ែត ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យត្រូវបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ ក្រោយពីទទួលបានចម្លើយសារភាព កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

ក្រោយពីការសាកសួរចម្លើយរួចមកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនទាំង១០នាក់នេះពិតជាបានទិញថ្នាំញៀនពីឈ្មួញយកមកជក់ពិតប្រាកដ។

ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តរកសារធាតុញៀន គឺមានភាពស៊ីសង្វាក់គ្នាដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់​ពីបទ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ កម្លាំងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត៕B/