យុវតី​បើក​រ៉ែ​ង រ៉ូ​វ័រ​ និយាយថា​គ្រោះថ្នាក់​ចរាចរ​បុក​និស្សិត​ស្រី​ស្លាប់ ​ព្រោះ​បាំង​ឡាន​នៅ​ខាងឆ្វេង​ដៃ​

839
ចែករម្លែក
  • 915
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ លោក​សែម គ​ន្ធា ប្រធានការិយាល័យ​ចរាចរណ៍ផ្លូវគោក នៃស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​រស្មី​កម្ពុជា នៅមុននេះ​បន្តិច​ថា ក្មេងស្រី​(​យិន ម៉ា​ណា​) ដែលបានបើកឡាន​បុក​និស្សិតស្រី​ស្លាប់ ត្រូវបានឪពុក​នាំ​ចូលមក​ការិយាល័យ​ចរាចរណ៍ផ្លូវគោក​ដើម្បីទទួលកំហុស​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែមីនានេះ​។


​លោក​បន្តថា បន្ទាប់ពី​ចូលខ្លួន ខាង​ជំនាញ​បានសាកសួរ​អំពី​ដំណើររឿង​ដែល​បើកឡាន​បុក​និស្សិត​ស្រីស្លាប់​។ ក្រោយ​សាកសួរ​រួច ​សមត្ថកិច្ច​បាន​បញ្ជូនខ្លួន​ក្មេង ស្រី​នោះ​ទៅកាន់តុលាការ​។


​លោក​សែម គ​ន្ធា បានបញ្ជាក់ថា “​គាត់​បាននិយាយថា គាត់ (​យិន ម៉ា​ណា​) បាន​ចេញពី​ហាង​បុកល្ហុង បើកឡាន​ដោយ​ខ្លួនឯង​ ហើយ​បាំង​ឡានមួយ​នៅខាងឆ្វេង ដៃ ហើយក៏បានបើកប៉ះជាមួយ​ម៉ូតូ​នៅ​ខាងឆ្វេងដៃតែម្តង​។ នាង​ភ័យ ក៏បានបើក រត់​ទៅ ហើយក៏​ឡាន​ហ្នឹង​ខូច​គាំង ហើយទុកឡានចោល ក៏​ជិះម៉ូតូកង់​បី​”៕​សរន​/Ha