យុវតី​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​យ៉ាង​អាណោចអាធ័ម​

1503
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់ គឺ​បណ្តាល​ឲ្យ​យុវតី​វ័យក្មេង ម្នាក់​ស្លាប់បាត់​បង់ជីវិត យ៉ាង​អាណោច​អាធ​ម័ន ខណៈ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ម៉ូតូ​មួយគ្រឿង​ទៀត រួច​ដួល​ក៏ត្រូវ​រ៉ឺម៉ក​កង់​បី កិន​ចំក្បាល​ស្លាប់​ភ្លាម​មួយ​រំពេច ក្រោយមក​រ៉ឺម៉ក​បាន​ព្យាយាម​បើក​គេចខ្លួនបាត់ ដោយ​គ្មាន​អ្នកបើក​តាម​ជួយ​ឃាត់​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ នៅវេលា​ម៉ោង​៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៨​កញ្ញា​២០១៨ នៅតាម​បណ្តោយ​ផ្លូវ ព្រះមុនីវង្ស (​មុខ​ក្រុមហ៊ុន​ហុងដា )​ស្ថិតក្នុង​សង្កាត់​ទន្លេ បាសាក់ ខណ្ឌចំការមន​។​

​យុវតី​រងគ្រោះ ឈ្មោះ លី សៀវ​ហ្វុ​ង អាយុ​ជាង​២០​ឆ្នាំ មុខរបរ​សិស្ស​រៀន​នៅ​សាលា​វ៉ាន់ដា ស្នាក់​នៅផ្ទះ សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ភ្នំពេញ​។ ជិះ​ម៉ូតូ​ម៉ាក ហុងដារ​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-1335 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ស្របគ្នា​ជាមួយ​រ៉ឺម៉ក​កង់​បី តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជិះ​ម៉ូតូ​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាលអោយ​ដួល​ស្របគ្នា​នោះ ក៏មាន​រ៉ឺម៉ក​កង់​បី​មកដល់ កិន​ចំក្បាល​បែក​ឈាម ស្លាប់​មួយ​រំពេច​តែម្តង ក្រោយ​បង្ករ​រួច ម៉ូតូ​រ៉ឺម៉ក​កង់​បី​មិន បាន​ឈប់​នោះទេ បន្ថែម​ល្បឿន​រត់​បាត់ តែ​សោត​ស្តាយ​បំផុត គឺ​គ្មាន នរណាម្នាក់​ហ៊ាន​ដេញ​ជួយ​ឃាត់​រ៉ឺម៉ក​កង់​បី នោះ មក​ទទួលខុសត្រូវ​។​

​ក្រោយ​កើតហេតុ គេ​ឃើញ​ឪពុក​យុវតី​រងគ្រោះ មកដល់​កន្លែងកើតហេតុ ប្រាប់ថា ជា​ឪពុក​សព ហើយ​បាន​ទូរស័ព្ទ​ប្រាប់​អ្នកផ្ទះ និង​រៀបរាប់​អត្តសញ្ញាណ ប្រាប់​សមត្ថកិច្ច​ជំនាញ ដើម្បី​ធ្វើ​កំណត់ហេតុ វាស់វែង ប្រគល់​សព ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​