យុវតី​សិស្ស​ថ្នាក់​ទី​១២ ដែល​ជាប់​ជ័យលាភី​សិស្ស​ពូកែ​ទូទាំងប្រទេស​ពី​ខេត្តបន្ទាយមានជ័យ​តែ​ម្នាក់​គត់ ទទួល​ជំនួយ​

767
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: យុវតី​សិស្ស​ថ្នាក់​ទី​១២ ដែល​ជាប់​ជ័យលាភី​សិស្ស​ពូកែ​ទូទាំងប្រទេស​ពី​ខេត្តបន្ទាយមានជ័យ​តែ​ម្នាក់​គត់ និង​ជា​កូន​ឪពុក​ធ្វើ​កម្មករ​និង​ម្តាយ​ជា​អ្នកស៊ីឈ្នួល​បោក​ខោអាវ ទទួល​ជំនួយ​លើកទឹកចិត្ត និង​លើក​កម្លាំងចិត្ត​ពី​មន្ត្រី និង​សប្បុរសជន​នានា​។​

​យុវតី​នោះ​ឈ្មោះ រឹម ស្រី​និច្ច ជា​សិស្ស​ថ្នាក់​ទី​១២B នៃ​វិទ្យាល័យ​មង្គល​បូរី ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ទូទាំងប្រទេស​ក្នុងការ​ប្រឡង​សិស្ស​ពូកែ​ថ្នាក់ជាតិ ផ្នែក​អក្សរ​សី​ល្ប៍​ខ្មែរ​។ នាង​ក្លាយជា​សិស្ស​ថ្នាក់​ទី​១២ តែ​ម្នាក់​គត់​មកពី​ខេត្តបន្ទាយមានជ័យ​នា​ឆ្នាំ​សិក្សា​២០១៨-១៩​នេះ ដែល​ប្រលង​ជាប់​ជា​សិស្ស​ពូកែ​ទូទាំងប្រទេស​(​ថ្នាក់ជាតិ​)​។ នាង​មាន​ឪពុក​ជា​កម្មករសំណង់​។ ឯ​ម្តាយ​ជា​អ្នកស៊ីឈ្នួល​គេ​(​បោកគក់ ខោអាវ​ជាដើម​) ។​នាង​មាន​ទីលំនៅ​ភូមិ​នាង​កេ​ត ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​។​

​កាលពី​ចុង​សប្តាហ៍​មុន និង​ថ្ងៃទី​៦​ខែឧសភា ឆ្នាំ​២០១៩ កន្លងមក នាង​ទទួលបាន​ជំនួយ​ជាការ​លើកទឹកចិត្ត ផ្តល់​កម្លាំងចិត្ត និង​កោតសរសើរ​បន្តបន្ទាប់​ពី​មន្ត្រី​ថ្នាក់ដឹកនាំ ពី​មន្ត្រី​ពី​សប្បុរសជន​នានា ក្នុងនោះ​លោក​ហ៊ូ ប៊ុនហេង ទីប្រឹក្សា លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន រួមជាមួយ​ក្រុមការងា​រ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​នាំយក​ថវិកា​ឧបត្ថម្ភ​លើកទឹកចិត្ត ផ្តល់ជូន សិស្ស​ពូកែ​តែ​១​នាក់​គត់​ប្រចាំខេត្ត​បន្ទាយ​មា​ជ័យ : ១. លោក រិ​ន វីរៈ រដ្ឋលេខាធិការ​ក្រសួងផែនការ ចំនួន​១០០​ដុល្លារ សរ​អា​។ ២. លោក ឡាយ គឹម​លី នាយក​ខុ​ទ្ទ​ខា​ល័យ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចំនួន ៥០​ម៉ឺន​រៀល​។ ៣. លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​ចំនួន ៥០​ដុល្លារ​សរ​អា​។​ល​។ សង្ឃឹមថា នឹងមាន​ជំនួយ​ឧបត្ថម្ភ​បន្តទៀត​ពី​មន្ត្រី សប្បុរសជន​នានា​៕ ល​