យុវតី​ឥណ្ឌា ជិះ​សេះស​ទៅ​ប្រឡង​កំពុង​ល្បី​ពេញ​បណ្តាញ​សង្គម​

297
ចែករម្លែក
  • 4
    Shares

​រូបភាព​វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាព​យុវតី​ឥណ្ឌា​ម្នាក់​ស្ថិតក្នុង​ឈុត​ឯកសណ្ឋាន​សិស្ស សាលា​ស្ពាយ​កា​តាប​ពីក្រោយ​ជិះសេះ​ទៅ​ប្រឡង កំពុង​ផ្ទុះ​ពេញ​បណ្តាញ​ទំនាក់ទំនង សង្គម​។
​ ​
​សារព័ត៌​មានបាន​ចុះផ្សាយ​ថា យុវតី​នេះ​មាន​ឈ្មោះថា គ្រឹ​ស្នា (Krishna) មកពី​ទីក្រុង ទ្រី​សួ (Thrissur) រដ្ឋ​កេ​រ៉ា​ឡា (Kerala) ហើយ​សេះ​របស់​នាង​ឈ្មោះ រ៉ា​ណាគ្រី​ស (Ranakrish)​។​
​ ​
យុវតី​រូបនេះ​និយាយថា “​ខ្ញុំ​ជិះសេះ​ទៅ​សាលា​យូរៗ​ម្ដង ហើយ​រូបថត​ខ្ញុំ​ជិះសេះ​ដែល​ល្បី ពេញ​បណ្តាញ​សង្គម​គឺជា​ថ្ងៃ​ខ្ញុំ​ប្រឡង​ចុងក្រោយ​។ តាមពិត​ខ្ញុំ​មាន​សេះ ២ ក្បាល​ឈ្មោះ រ៉ា​ណាគ្រី​ស និង ចាន​វី (Jhanvi) ហើយ​មាន​មួយ​មនុស្ស​មួយក្រុម​ជា​អ្នក​បង្ហាត់​ពួកវា​”​។
​ ​
សូមបញ្ជាក់ថា យុវតី​នេះ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១០ នៅ​សាលា Holy Grace School ស្ថិតក្នុង​ភូមិ​ម៉ា​ឡា (Mala) ស្រុក​ទ្រី​សួរ រដ្ឋកា​រ៉ា​ឡា ចំណែកឯ​ឪពុក​របស់​នាង​គឺជា បព្វជិត​នៅ​ព្រះវិហារ​៕ ប្រែ​សម្រួលៈ ខុម​