យុវតី​៣​នាក់​ជិះ​ម៉ូតូ​មក​បុក​រថយន្ត​កំពុង​ឆ្លងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់​

154
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត Rev4 និង​ម៉ូតូ​Zoomer-X បុក​គ្នាពេញទំហឹង បណ្តាល​ឲ្យ​យុវតី​ចំនួន​បីនាក់​រងរបួស​ធ្ងន់ នា​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ពុធ ទី​១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​២៨៨​កែង​ផ្លូវ​១០៥ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Rev4 ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2AU 7811 បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នករួមដំណើរ​ពីរនាក់​ទៀត ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៨ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​ខាងលើ​ក៏​បើក​ឆ្លងផ្លូវ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ZoomerX ពណ៌ ខ្មៅ ពាក់​ផ្លាក​លេខ ភ្នំពេញ 1HG 9862 បើកបរ​ដោយ​នារី​បីនាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន មក​បុក​ទ្វារ​រថយន្ត​ខាងក្រោយ​ចំហៀង​ខាងស្តាំ​ពេញទំហឹង បណ្ដាល​នារី​បីនាក់​នោះ​របួសធ្ងន់​ទាំងបី ត្រូវ​រថយន្ត​សាមុយ​របស់​គ្លីនិក​ឯកជន ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​ដែល​រង​ការខូចខាត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕ ល​/Ha