យុវវ័យ​កាកបាទក្រហម​: សូម​សម្តេច​យាយ​គង់​ជា​ម្លប់​សម្រាប់​ចៅៗ​យូរអង្វែង​

1504
ចែករម្លែក

ដោយ​: បូកគោ / កំពត​: យុវវ័យ​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពត បាន​បួងសួង​សូមឱ្យ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា មាន​ព្រះ​ជន្មវស្សា និង​បន្ត​គង់​ជា​ម្លប់​ដ៏​ត្រជាក់​យូរអង្វែង​សម្រាប់​ចៅៗ ក៏ដូចជា​ពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​។​

​កាលពី​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលា​ខេត្តកំពត រដ្ឋបាលខេត្ត​ដឹកនាំ​ដោយ​លោក​ជាវ តា​យ អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​សំណាក់​លោក លោកស្រី​ជា​អភិបាលរង​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ដើម្បី​ថ្វាយ​ព្រះរាជ​សព្វ​សាធុ​កាពរ​ក្នុងឱកាស​គម្រប់​ព្រះជន្ម​៨២​យាង​ចូល​៨៣​ព្រះវស្សា​របស់​ម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មនុ​នី​នាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​តាមបែប​ប្រពៃណី​ទំនៀមទម្លាប់​ប្រកបដោយ​ភាព​រីករាយ​។​

​ប​ង្ហ​ញ​ឱ្យដឹងពី​មនោ​ស​ញ្ចេ​តពិត បន្ទាប់ពី​ចប់​ពិធីសូត្រមន្ត យុវតី សន ទិ​ត្យា យុវវ័យ​ស្ម័គ្រចិត្ត​កាកបាទក្រហម​មកពី​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​បាន​រៀបរាប់ថា សម្តេច​យាយ​ជា​ម្លប់​ដ៏​ត្រជាក់​របស់​ចៅ ចៅទួត​សម្រាប់​ជ្រកកោន​រយៈពេល​យូរអង្វែង​។ នាង​ស្រលាញ់​ចូលចិត្ត​សម្តេច​យាយ និង​បួងសួង​សូមឱ្យ​ព្រះអង្គ​មាន​ព្រះជន្ម​វស្សា​យឺនយូរ ដើម្បី​បាន​មើលថែ​កូន ចៅ ចៅទួត​ទូទាំងប្រទេស​ជា​បន្ត​។ សន ទិ​ត្យា បាន​បន្តថា ទ្រង់មាន​ព្រះទ័យ​ជ្រះថ្លា​ជួយ​ដល់​ប្រជារាស្ត្រ​ខ្មែរ ដោយ​ទ្រង់​បាន​យក​ព្រះទ័យ​ទុកដាក់​យ៉ាងខ្លាំង ចំពោះ​វិស័យ​មនុស្សធម៌ សុខភាព​ស្ត្រី និង​កុមារ ព្រមទាំង​ជួយឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​ប្រជារាស្ត្រ​ទីទ័លក្រ ជួប​ការលំបាក​។​

​យុវជន​ឆាយ ហេង​អ៊ុយ មកពី​វិទ្យាល័យ​ជាមួយគ្នា​បាន​បរិយាយ​ថា​ថ្ងៃនេះ​ប្អូន​បាន​ចូលរួម​ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​សម្តេច​យាយ​។ ប្អូន​ស្រលាញ់​ចូលចិត្ត​សម្តេច​យាយ ព្រោះ​ព្រះអង្គ​មានទឹក​ព្រះទ័យ​ល្អ​ក្នុងការ​គ្រប់គ្រង​កូនចៅ ជួយ​អ្នក​ដែលមាន​ជីវភាព​ទីទ័លក្រ ស្ត្រី​មេម៉ាយ ចាស់ជរា​ជាដើម​។

​ចំណែក​លាង គីម​អេង យុវតី​កាកបាទក្រហម​មកពី​វិទ្យាល័យ​ជាមួយគ្នា​ដែរ​នេះ​បាន​រៀបរាប់ថា​សម្តេច​យាយ​ជា​មនុស្ស​ស្រី​ដ៏​ឆ្នើម​ម្នាក់​។ ព្រះ​អង្គជា​មនុស្ស​ដែលមាន​ព្រះទ័យ​ជ្រះថ្លា​។ ដូច្នេះ​នាង​សូម​ជូនពរ​ទ្រង់​ឱ្យ​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ និង​ជា​ម្លប់​ដ៏​ត្រ​ចេះ​ត្រចង់​ដើម្បី​ជួយ​មើលថែទាំ​កូនចៅ​ជំនាន់​ក្រោយ​បន្ត​យូរអង្វែង​៕ ល​