យុវវ័យ​គួរតែ​ជួយ​គេ​បែបណា​ទៅ​ទើប​កាន់​តែមាន​សុខភាព​ល្អ​?

396
ចែករម្លែក

​ការ​សម្រប​ខ្លួន​ទៅនឹង​របៀបរបប ដើម្បី​ទទួលបាន​សុខ​ភាពល្អ​ក្នុង ពេល​ជា​យុវវ័យ ប្រហែលជា​អាច ជួយ​ឱ្យ​ពួកគេ​កាន់តែ​មានជីវិត រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​នៅ ពេល​អាយុ​កាន់តែច្រើន​។ ខាង ក្រោម​នេះ គឺជា​របៀប​ដែល​ឪពុក ម្តាយ​អាចធ្វើ​បាន ដើម្បី​ជំរុញ​ឱ្យ​កូន មាន​សុខ​ភាពល្អ​ក្នុងពេល​ជា​យុវ​វ័​យៈ​
​ ​
​សុខភាព​ផ្លូវកាយៈ ចូរ​លើក ទឹកចិត្ត​ឱ្យ​កូន​ហាត់ប្រាណ​ញឹកញាប់ ញ៉ាំ​អាហារ​ផ្តល់​សុខភាព រក្សា​ទម្ងន់​ឱ្យ មាន​សុខ​ភាពល្អ គេង​គ្រប់គ្រាន់ ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់​រក្សា​សុខភាព មាត់​ធ្មេញ និង​ការពារ​ស្បែក​តាម រយៈ​ការ​លាប​ឡេ​ការពារ​កម្តៅ ព្រះអាទិត្យ​។​

​សុខភាព​ផ្លូវចិត្ត​៖ ចូរ​សម្គាល់ អាការ​នៃ​ជំងឺផ្លូវចិត្ត យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំង​ទៅលើ​អារម្មណ៍ របស់​កូន ហើយ​ឱ្យគេ​ប្រាប់ថា​សុំ​ជំនួយ​នៅពេល គេ​មាន​អារម្មណ៍មិនល្អ ហើយ​ត្រូវ​ចៀសវាង ការនិយាយ​ស្រែក​ខ្លាំងៗ​។​
​ ​
សុខភាព​អាកប្បកិរិយាៈ ចូរ ចៀសវាង​ការសេព​គ្រឿងញៀន ចូរ បើកបរ​ឱ្យមាន​សុវត្ថិភាព ចូរ​ពាក់ ឧបករណ៍​ការពារ​ក្នុងពេល​លេង​កីឡា ចៀសវាង​ការប្រើ​អំពើហិង្សា និង អនុវត្តន៍​ការរួម​ភេទ ឱ្យមាន​សុវត្ថិភាព ៕ ដោយ​៖ health.com.kh​