យុវ​ទូត ប្រមាណ​ជា ២០​នាក់ ផ្សព្វផ្សាយ ពី​ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ដ ទៅ​ទូទាំង​ពិភពលោក​

1219
ចែករម្លែក

ដោយ​:​អង្គរតូច / សៀមរាប​: យុវជន​ស្ម័គ្រចិត្ត ប្រមាណ​ជា ២0 នាក់ ត្រូវបាន​ក្រុមការងារ អង្គរ​សង្ក្រាន្ត បណ្តុះបណ្តាល ឱ្យក្លាយ​ជា​យុវ​ទូត សម្រាប់​ផ្សព្វផ្សាយ ពី​ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ដ ឆ្នាំ​២០១៨​នេះ ទៅ​ទូទាំង​ពិភពលោក​។​

​នៅមុខ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃទី​១៧ ខែមីនា​នេះ ក្រុម​យុវ​ទូត​ទាំង ២០ នាក់ ដែល​ប្រសូត្រ​ចេញពី​ក្រុមយុវជន បាន​ប្ដេជ្ញា​ផ្សព្វផ្សាយ វប្បធម៌​របស់ខ្លួន ក្នុង​ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨ ដើម្បីឱ្យ​ពិភពលោក បានដឹង ពី​ការ​ឈានចូល​មកដល់ ក្នុងពេល​ឆាប់ៗ​នេះ​។ ពួកគេ​បាន​សន្យា ចូលរួម​ផ្សព្វផ្សាយ ពី​វប្បធម៌ អរិយធម៌ និង​ទំនៀមទម្លាប់ ប្រពៃណី​របស់​ខ្មែរ ឱ្យបាន​ល្អ ដល់​ពិភពលោក ជាពិសេស​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ នៅ​ថ្ងៃ ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ដ​។ ពួកគេ​ហាក់​មាន ចំណាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយ​ក្រុមការងារ អង្គរ​សង្ក្រាន្ដ បណ្តុះបណ្តាល ឱ្យក្លាយ​ជា​យុវ​ទូត សម្រាប់​ផ្សព្វផ្សាយ ពី​ព្រឹ​ត្ដ​ការណ៍ អង្គរ​សង្ក្រាន្ដ​នេះ​។ ដោយ​យល់ថា ជាការ​លើក​ទឹក​ចិ​ត្ដ​មួយ ដែល​បាន​ផ្ដល់ឱកាស ឱ្យ​ក្រុមយុវជន បាន​ជួយ​លើកស្ទួយ នូវ​វប្បធម៌​ខ្មែរ ដែលមាន​វ័យ​ចំណាស់​នេះ​។

​ក្រៅពីនោះ ពួកគាត់​អំពាវនាវ​ឱ្យ​យុវជន​ដទៃទៀត ចូល​ការផ្សព្វផ្សាយ ពី​វប្បធម៌ និង​អរិយធម៌ និង​ទំនៀមទម្លាប់ របស់​ខ្មែរ​យើង ឱ្យបាន​ដឹង ដល់​ពិ​ភ​លោក​។​

​លោក សោម រតនា ប្រធាន​ក្រុមការងារ​ទំនាក់ទំនង សាធារណៈ នៃ​អង្គរ​សង្ក្រាន្ដ បានឱ្យដឹងថា ការផ្សព្វផ្សាយ​ព័ត៌មាន ពី​ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ដ​នេះ មិនមែន​មានតែ​ក្រុម​យុវ​ទូត ២០ នាក់ តែប៉ុណ្ណោះ​ទេ សូម្បីតែ​ប្រជាពលរដ្ឋ​ខ្មែរ ភ្ញៀវ​អន្ដរជាតិ ក៍​អាច​ផ្ស​ព​ផ្សាយ ពី​វប្បធម៌​របស់​ខ្មែរ​បានដែរ​។ សំខាន់​គឺ​ផ្សព្វផ្សាយ មាន​ភាពជឿជាក់ និង​ត្រឹមត្រូវ នូវ​អ្វីដែល​កម្ពុជា បានធ្វើ​ល្អ នៅ​ថ្ងៃ​ព្រឹ​ត្ដិ​ការ​អង្គរ​សង្ក្រាន្ដ​នេះ​។
​លោក​បាន​បន្តថា ក្រុម​យុវ​ទូត​នេះ គឺជា​កម្លាំង​ស្ម័គ្រចិត្ដ​មួយ​ដ៍​សំខាន់ ហើយ​ពួកគេ ជា​អ្នកមាន​ជំនាញ​ច្បាស់លាស់ ដែល​ក្រុមការងារ អង្គរ​សង្ក្រាន្ដ បាន​បណ្ដុះបណ្ដាល​។ មាន​ជំនាញ​និង​បទពិសោធន៍ ដែល​ធ្លាប់បាន​ទទួលជោគជ័យ ជាច្រើន​ឆ្នាំកន្លងមក​។

​លោក​ក៏បាន​អំពាវ​ឱ្យ​ពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ជួយ​សហការ និង​រួបរួមគ្នា ជា​មហា​គ្រួសារ​ខែ្មរ ដើម្បី​ជួយ​ឱ្យ​មហា​ព្រឹ​ត្ដិ​ការណ៍​នេះ ទទួលបាន​ជោគជ័យ ជា​បន្ដបន្ទាប់​៕L​