យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ប្រជា​ពលរដ្ឋ​ប្រទះឃើញ​ក្នុង​ចម្ការ​ដំឡូង​មី​ស្រុក​កែវ​សីមា

777
ចែករម្លែក

​(​មណ្ឌលគិរី​)៖​គ្រាប់​យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៥​គ្រាប់​ដែល​បន្សល់​ពី​សម័យ​សង្គ្រៀម​ត្រូវបាន​កសិករ​ប្រទះឃើញ​ក្នុង​ចម្ការ​ដំឡូង​មី​មួយកន្លែង​នៅក្នុង​ភូមិ​អូរ​អាម​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​កាលពី​វេលា​ម៉ោង​រសៀល​ថ្ងៃទី​២៣ សីហា ២០១៧​នេះ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​នៅត្រង់ចំណុច​ដីចម្ការ​ជិត​ច្រករបៀង​៤ ហៅ​ង៉ាំ​បា​មូល​ប្រជាពលរដ្ឋ​បាន​ទៅ​ជម្រះ​ស្មៅ​ចម្ការ​ដំឡូង ក៏បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​៥​គ្រាប់​មិន​ស្គាល់​ម៉ាក​ដែល​សំណល់​សង្គ្រៀម​។​នៅពេល​សមត្ថកិច្ច​បាន​ទទួល​សេចក្តី​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ​ភ្លាមៗ​កម្លាំង​បាន​ចុះទៅ​ដល់ទី​តាំង​គ្រាប់​ទាំងនោះ​នឹង​បាន​ពិនិត្យឃើញ​មាន​មួយចំនួន​កប់​ក្នុង​ដី​នឹង​ពីរ​គ្រាប់​ត្រូវបាន​អ្នក​ប្រទះឃើញ​រើស​យកទៅ ទុក​លើ​អង្គត់​ឈើ​នៅ​ជិតគ្នា​។​

បើតាម​សមត្ថកិច្ច​ដែល​ចុះ​ដល់​កន្លែង​ខាងលើ​បានដាក់​ការសង្ស័យថា​អាចមាន​គ្រាប់​កប់​ក្នុង​ដី​ច្រើន​ទៀត​។​ប៉ុន្តែ​គេ​នៅ​មិនទាន់​ហ៊ាន​កាយ​បន្ត​ទៀតឡើយ ព្រោះតែ​ខ្លាច​កើតមាន​គ្រោះថ្នាក់​ជាយថាហេតុ​។​ទោះជា​យ៉ាងណា​ករណី​ខាងលើ លោក​អធិការនគរបាល​ស្រុក​កែវ​សីមា បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ដោះមីន​ស៊ីម៉ាក់​ឲ្យ​ចុះទៅ​ត្រួតពិនិត្យ​នឹង​រំដោះ​គ្រាប់​ទាំងនោះ​ទៅ​កម្ទេចចោល​បង្ការ​គ្រោះថ្នាក់​នានា​ដល់​ប្រជាពលរដ្ឋ​៕S/​ដោយ​៖​សាត​ចាន់​បុត្រ​

យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៥​គ្រាប់​ពលរដ្ឋ​ប្រទះឃើញ​ក្នុង​ចម្ការ​ដំឡូង​មី​ស្រុក​កែវ​សីមា