យូរហើយ​មិនដែល​ឈឺ សោះ​? ចូរ​ប្រយ័ត្ន​នោះ​អាចជា​សញ្ញា​របស់​មហារីក​!

380

​អ្នកផង​តែង​ឧស្សាហ៍​បាន​អាន អត្ថបទ​ដែលមាន​ចំណងជើង​ដូចជាៈ “​ពេល​មាន​ស្ថានភាព​៥​នេះ​, ចូរ​ប្រយ័ត្ន ព្រោះ​នោះ​ជា​សញ្ញា​របស់​មហារីក​”, “​ក្អក​អូសបន្លាយ​ជា​សញ្ញា​របស់​មហារីក​”… ហើយ​ប្រសិន​ឃើញថា ខ្លួន​ពុំមាន សញ្ញា​របស់​ជំងឺ​តម្កាត់​ណាមួយ​ដូច​បាន ពណ៌នា​នោះ នឹង​ទុកចិត្ត​ថា បាន​ចៀស​ផុតពី​ជំងឺ ដ៏​គ្រោះថ្នាក់​នេះ ប៉ុន្តែ​អ្នកមាន ដឹង​ទេ​ថា “​សុខភាព​ល្អ​ពេក​” ក៏​ជាស​ញ្ញា របស់​មហារីក​?
​ ​
​តាម​គេហទំព័រ​សកល​នៅ ប្រទេស​ចិន​បានឱ្យដឹងថា ការដែល​យូរ មកហើយ​មិនដែល​គ្រុនក្តៅ ធាតុពិត​ពុំ មែន​ជា​ដំណឹង​រីករាយ​បង្ហាញថា អ្នក កំពុងមាន​សុខភាព​ល្អ​នោះទេ វា​អាចជា រោគសញ្ញា​មួយ​របស់​មហារីក ។​
​ ​
​វេជ្ជបណ្ឌិត​ជាច្រើន​បាន​ប្រៀប ធៀប​រោគសញ្ញា​មហារីក​របស់​ជំងឺ មហារីក​ថ្លើម និង​មហារីក​សួត ។ ពួកគេ សង្កេតឃើញថា អ្នកជំងឺ​ទាំងនោះ ៥ ឆ្នាំ ហើយ​មិនដែល​ត្រូវ​គ្រុនក្តៅ ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​បកស្រាយ ថា ការដែល​មិនដែល​ត្រូវ​គ្រុនក្តៅ​ក្នុង រយៈពេល​មួយ​យូរពេក​បញ្ជាក់ថា ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកខ្សោយ​ខ្លាំង ។ មានន័យថា ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​បាន​ខ្សោយ​ដល់​ថ្នាក់​ពុំមាន គ្រប់​ថាមពល ដើម្បី​ប្រតិកម្ម​តប​ជាមួយ​ជំងឺ​, ទោះបី គ្រាន់តែ​ជា​ប្រតិកម្ម​សាមញ្ញ​មួយ ដូចជា ដុត​កម្តៅ​រាងកាយ​មូលហេតុ​បណ្តាល ឱ្យ​គ្រុនក្តៅ​ក៏​អត់ ។​
​ ​
​ក្រៅពី​របកគំហើញ​ដ៏​ភ្ញាក់ផ្អើល ខាងលើ​, ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​លើក ឡើង​ពី​រោគសញ្ញា​មួយចំនួន​ផ្សេងទៀត ដែល​ចំណុចរួម គឺ​រោគសញ្ញា​ទាំងនេះ តូចតាច​បំផុត​ពុំ​សូវ​មាន​អ្នក​ចាប់ អារម្មណ៍ៈ​
​ ​
– ភ្ញាក់​ពេលយប់​ច្រើន​ថ្ងៃ​ជាប់​គ្នា និង​ក្នុង​រយៈពេល​វែង​មួយៈ អ្នក​តែង ភ្ញាក់​ជាប្រចាំ​នៅ​ម៉ោង​ប្រមាណ ១ ទៅ ៣ យប់ នោះ​គួរ​ប្រយ័ត្ន​ជាមួយ​ជំងឺ មហារីក​ថ្លើម​, ភ្ញាក់​នៅ​ម៉ោង ៣ ទៅ ៥ ភ្លឺ នោះ​ប្រយ័ត្ន​ជំងឺមហារីក​សួត ។
​ ​
​រោគសញ្ញា​ទាំងនេះ​តែង​លេច ឡើង ២ ទៅ ៣ ឆ្នាំ មុនពេល​រកឃើញ ជំងឺ ។​
-​មិន​ឡើង​មុន​ក្នុង​២​ឆ្នាំ ទោះបី បរិភោគ​ហឹរ​យ៉ាងណាក៏ដោយ
-​ពេលណា​ក៏មាន​អារម្មណ៍​ក្តៅ ស្បែក តែ​កម្តៅ​ខ្លួន​មិន​ខ្ពស់​
– ស្បែក​តឹង​ជាង​មុន តែ​មិនយឺត យារ​
-​សីតុណ្ហភាព​រាងកាយ​ចុះ​នៅ ពេល​រសៀល​
​ ​
​អ្នកជំនាញការ​បាន​ទូន្មាន​ថា ប្រសិន​បាន​ទៅពិនិត្យ​សុខភាព​តែ​ពុំទាន់ រកឃើញ​សញ្ញា​របស់​មហារីក​នោះ​ក៏ គួរ​ព្យាយាម​ពិនិត្យ​តាម​កាលកំណត់ ហើយក៏​ពុំទាន់​ប្រាកដថា យើង​បានកើត មហារីក​ប្រសិន​មាន​រោគសញ្ញា​ខាង លើ ៕ ប្រែ​សម្រួលៈ រតនៈ​

​មិនដែល​គ្រុនក្តៅ​ក្នុង​រយៈពេល​ដ៏​វែង​មួយ​ពុំមែន​ជាស​ញ្ញា​ល្អ​មួយ​