យូ​ណាយ​ធី​ត​ត្រៀម​ដាក់​ឲ្យ អា​ឡិ​ក​ស៊ី​ស សាន​ឆេស លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង

520
ចែករម្លែក

ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) អាច​នឹង​បង្ខំចិត្ត​ចាកចេញ ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក្នុង​កិច្ចសន្យាខ្ចី​ជើង ស្រប​មាន​សេចក្តីរាយការណ៍​ថា អនាគត​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី​រូបនេះ​អាច​នឹង​ទៅ​កន្លែង​ផ្សេង​។​

​គ្រូបង្វឹក​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ​គ្រោង​នឹង​ក្លាយជា​អ្នកចាត់ការ​អចិន្ត្រៃយ៍​របស់​ក្លិប​យូ​ណាយ​ធី​ត ហើយ​មានការ​អះអាងថា សាន​ឆេស​មិន​ស្ថិតក្នុង​ផែនការ​របស់​គ្រូបង្វឹក​រូបនេះ​ទេ​។​
​ ​
កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​មាន​បញ្ហាលំបាក ចាប់តាំងពី​ចាកចេញ​ពី​ក្លិប អា​សេណ​ល (Arsenal) មក​ចូល​រួមជាមួយ​គូប្រជែង​យូ​ណាយ​ធី​ត​ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​កីឡាករ រូបនេះ​ទទួលបាន​ប្រាក់​ឈ្នួល ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ក្នុង​រយៈពេល​បួន​ឆ្នាំកន្លះ ដោយ​កើន​ដល់​៤៥០.០០០​ផោន នៅពេល​បូក​បន្ថែម​សិទ្ធិ​ប្រើប្រាស់​រូបភាព​របស់ កីឡាករ​រូបនេះ និង​មានការ​បូក​បន្ថែម​ប្រាក់​លើកទឹកចិត្ត ៦០០.០០០​ផោន​ផងដែរ​។​
​ ​
សាន​ឆេស រកបាន​ត្រឹម​៥​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤១​លើក​សម្រាប់​ក្លឹប​យូ​ណាយ​ធី​ត ហើយ​ត្រៀម​នឹងដាក់​ឲ្យ​កីឡាករ​រូបនេះ​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង ។

​យូ​ណាយ​ធី​ត​ដឹង​ច្បាស់​ថា ពួកគេ​នឹងមាន​ការលំបាក​ក្នុង​ការលក់​កីឡាករ​ដែលមាន ប្រាក់​ឈ្នួល​ខ្ពស់​ដូច្នេះ ហើយ​សង្ឃឹមថា ក្លឹប​ជាច្រើន​នឹង​ចាប់អារម្មណ៍​ក្នុង​កិច្ចសន្យា ខ្ចី​ជើង​។​
​ ​
សាន​ឆេស មិនបាន​បង្ហាញមុខ​ទេ អំឡុងពេល​យូ​ណាយ​ធី​ត​ប្រកួត​ចាញ់​ក្រុម Arsenal ដោយសារ​បញ្ហា​របួស​។ កីឡាករ​រូបនេះ​ខកខាន​ការប្រកួត បន្ទាប់ពី​មាន​របួស​ក្បាល ជង្គង់​ធ្ងន់ធ្ងរ ពេល​ប្រកួត​ជាមួយ​ក្រុម សៅ​ហេម​តុ​ន​(Southampton) កាលពី​ដើមខែ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​