យូ​ណាយ​ធី​ត​អាច​ចំណាយ​ត្រឹមតែ​បួន​លាន​ផោន​ប៉ុណ្ណោះ​សម្រាប់ ម៉ា​ក្វា​យ​អ័​រ បើ​ធ្វើតាម​លោក ដេវីដ ម៉​យ កាលពី​ឆ្នាំ​២០១៣

374
ចែករម្លែក

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ធ្លាប់​ចង់បាន ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ក្នុងតម្លៃ​បួន លាន​ផោន​កាលពី​ឆ្នាំ​២០១៣​ប៉ុន្តែ​ពួកគេ​សម្រេច​មិន​ដាក់សំណើ​ផ្ទេរ​នៅពេលនោះ​។

​លោក ដេវីដ ម៉​យ (David Moyes) គឺជា​អ្នកចាត់ការ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ ពេលនោះ ហើយ​បានចាត់ទុក​ខ្សែការពារ​កណ្តាល​រូបនេះ​ជា​គោលដៅ​ផ្ទេរ​ដ៏​ចម្បង​។ នៅពេលនោះ ម៉ា​ក្វា​យ​អ័​រ លេង​នៅ​ក្លិប សែ​ល​ហ្វែ​ល យូ​ណា​ធី​ត​(Sheffield United )​។

​លោក អា​ឡិ​ក ហ្វឺ​ហ្គូ​សិន (Alex Ferguson) ទស្ស​ទាយ​ថា ម៉ា​ក្វា​យ​អ័​រ នឹង​ក្លាយជា កីឡាករ​លំដាប់​កំពូល​នៅក្នុង​ពិភពលោក ហើយ​បានស្នើ​ឲ្យ​លោក ដេវីដ ម៉​យ ផ្ទេរ​កីឡាករ​រូបនេះ​។

​ខ្សែបម្រើ​រូបនេះ​មានតម្លៃ​ត្រឹមតែ​៤​លាន​ផោន​ប៉ុណ្ណោះ ហើយ​លោក ម៉​យ បាន​ណែនាំ ក្រុមការងារ​ជ្រើសរើស​កីឡាករ​ឲ្យ​តាម​ឃ្លាំង​មើល​កីឡាករ​រូបនេះ តាម​ការណែនាំ របស់លោក ហ្វឺ​ហ្គូ​សិន​។

​ប៉ុន្តែ​បើទោះបីជា​តាមដាន​ការវិវឌ្ឍ​របស់​កីឡាករ​រូបនេះ​មួយរយៈ​ក៏ដោយ ក៏​ក្លិប​ម៉េ​ន ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​សម្រេចចិត្ត​មិន​ដាក់សំណើ​ផ្ទេរ ម៉ា​ក្វា​យ​អ័​រ​ដែល​ក្រោយមក​បាន ចូលរួម​ជាមួយ​ក្លិប ហាល​(Hull )​។

​ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​ថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​យល់ព្រម​តម្លៃ​ផ្ទេរ​៨០​លាន ផោន​ជាមួយ​ក្លិប លៃ​សេ​ស្ទ័​រ ស៊ី​ធី (Leicester City) សម្រាប់​ខ្សែការពារ​រូបនេះ​កាលពី​ចុង សប្តាហ៍​។

​ប្រភព​ជាច្រើន​នៅ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ដកខ្លួន​ចេញពី​សេចក្តីរាយការណ៍ ដែលថា ពួកគេ​យល់ព្រម​នឹង​តម្លៃ​នេះ​ជាមួយ​ក្លិប លៃ​សេ​ស្ទ័​រ ប៉ុន្តែ​វា​ហាក់ដូចជា​ថា ប្រសិនបើ​មានការ​សម្រេច​កិច្ចព្រមព្រៀង​ណាមួយ​នោះ យូ​ណាយ​ធី​ត​នឹងត្រូវ​ចំណាយ ប្រហែល​៨០​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ