យូ​ណាយ​ធី​ត​អាច​បង្ខំចិត្ត​ផ្តល់ប្រាក់ ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ដល់ ម៉ា​គូស រ៉ា​ហ្វ​ដ​

431
ចែករម្លែក

​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រហែលជា​ឈានដល់​ដំណាក់កាល​មួយ​ដែល​ត្រូវ​ចំណាយ ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​សម្រាប់​កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford ) ។

​ក្លឹប​យូ​ណាយ​ធី​ត​ស្ថិតក្នុង​ទីតាំង​ដ៏​ងាយ​គ្រោះថ្នាក់ ដោយសារតែ​ត្រូវ​ចរចា​កិច្ចសន្យា​ថ្មី ជាមួយ​កីឡាករ រ៉ា​ហ្វ​ដ​ខណៈ​កីឡាករ​រូបនេះ​ឈានចូល​ដល់​រយៈពេល​១២​ខែ​ចុងក្រោយ នៃ​កិច្ចសន្យា​។

​ក្រុម​បិសាច​ក្រហម​ប្រហែលជា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដើម្បី​រក្សាទុក​កីឡាករ​ឆ្នើម រូបនេះ និង​ដើម្បី​រារាំង​ចំណាប់អារម្មណ៍​របស់​ក្លឹប Real Madrid និង Barcelona ។

​គេ​ជឿថា រ៉ា​ហ្វ​ដ អន្ទះសារ​ចង់​បន្ត​លេង​ជាមួយ​ក្លឹប​យូ​ណាយ​ធី​ត​តទៅទៀត​ជាពិសេស បន្ទាប់ពី​កសាង​ខ្លួន​ទៅជា​ខ្សែប្រយុទ្ធ​សំខាន់​របស់​ក្លឹប ក្រោម​ការដឹកនាំ​របស់​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ។

​ប៉ុន្តែ​ប្រាក់​ឈ្នួល​នៅតែ​ជា​បញ្ហា​ធំ​សម្រាប់​យូ​ណាយ​ធី​ត​បន្ទាប់ពី​ក្លឹប​នេះ​បាន​នាំយក​ខ្សែ ប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ដោយ​ផ្តល់ប្រាក់​ឈ្នួល ៥០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ