យូ​ន​ណាន​ជំរុញ​ឱ្យ​ប្រទេស​ឡាន​ឆាង​-​មេគង្គ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​

1036
ចែករម្លែក

​តាម​ប្រភពព័ត៌មាន​ពី​សិក្ខា សាលា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ ឡាន​ឆាង​-​មេគង្គ ដែល​រៀបចំ នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៨ បានឱ្យដឹងថា យូ​ន​ណាន​ជា​ខេត្ត​មួយ​ដែល​ដើរតួនាទី​នាំមុខគេ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អំពី​ការកាត់បន្ថយ​ភាព ក្រីក្រ​រវាង​ប្រទេស​ទន្លេ ឡាន​ឆាង​-​មេគង្គ ហើយ​បាន​យកចិត្តទុកដាក់​កម្រិត ខ្ពស់​ចំពោះ​ការ​រួមគ្នា​កាត់បន្ថយ​ភាពក្រីក្រ ។ កន្លងមក ខេត្ត​យូ​ន​ណាន​ខិតខំ ជំរុញ​ការអនុវត្ត​គោលនយោបាយ របស់​រដ្ឋាភិបាល​ចិន និង​គម្រោង គំរូ​សម្រាប់​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស អំពី​ការកាត់បន្ថយ​ភាពក្រីក្រ​ដល់ ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ផ្លាស់ប្តូរ​បទ ពិសោធន៍​យ៉ាងសកម្ម​ជាមួយ​ប្រទេស ទន្លេមេគង្គ និង​បានទទួល​សមិទ្ធផល ជាក់ស្តែង​ច្រើន​ក្នុងការ​អនុវត្ត​ការងារ​ពាក់ព័ន្ធ ។​

​គួរ​បញ្ជាក់ថា ខេត្ត​យូ​ន​ណាន មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀត​-​ណា​ម ឡាវ និង​មី​យ៉ាន់​ម៉ា ហើយ​ជា ច្រក​សំខាន់ និង​ជាទី​ឆ្លងកាត់​សម្រាប់ធ្វើ ដំណើរ​ពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង ។ ខេត្ត យូ​ន​ណាន​បាន និង​កំពុង​ខិតខំ​បញ្ចោ​ញ​ឧត្តមភាព របស់ខ្លួន​លើ​វិស័យ​ទីតាំង ភូមិសាស្ត្រ ហើយ​ខិតខំ​ជំរុញ​ការ អភិវឌ្ឍ​បុព្វហេតុ​កាត់បន្ថយ​ភាពក្រីក្រ តាម​តំបន់​ព្រំដែន និង​រួម​សហការគ្នា​ជា មួយ​ប្រទេស​ទន្លេមេគង្គ​ក្នុង​ការដាំ​ដំណាំ​បណ្តុះ​ពូជ​ល្អ បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម និង​សម្រួល​ការធ្វើ ពាណិជ្ជកម្ម​កសិផល ដើម្បី​ជំរុញ​ការ កាត់បន្ថយ​ភាពក្រីក្រ​ឱ្យទទួល​បាន​នូវ សមិទ្ធផល​កាន់តែច្រើន​ថែមទៀត ។

ខេត្ត​យូ​ន​ណាន​មិន​គ្រាន់តែ​បាន​នាំយក បច្ចេកទេស​កសិកម្ម​ថ្មី ពូជ​ថ្មី និង​ទីផ្សារ​ចិន​ទៅដល់​បណ្តា ប្រទេស​នានា​ប៉ុណ្ណោះ​ទេ ហើយ​ក៏បាន​អញ្ជើញ​ឱ្យ​មិត្ត​បរទេស មក​សិក្សា​ស្រាវជ្រាវ​នៅ ខេត្ត​យូ​ន​ណាន ដើម្បី​ធ្វើ​បទ​បង្ហាញ និង​ផ្សព្វផ្សាយ​អំពី បច្ចេកទេស​កសិកម្ម​ដ៏​ជឿនលឿន​របស់ ប្រទេស​ចិន ។ គម្រោង​សហប្រតិបត្តិការ ជាក់ស្តែង​បាន​ចាក់​បញ្ចូល​នូវ​កម្លាំងចលករ​ថ្មី​សម្រាប់ ជំរុញ​ការអភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​តាម​តំបន់​ទន្លេមេគង្គ ថែរក្សា ស្ថិរភាព​ក្នុងសង្គម​បំបាត់​ផល ប៉ះពាល់​អវិជ្ជមាន ដែល​បណ្តាលមកពី គ្រឿងញៀន​បង្កើន​ចំណូល​របស់ ប្រជាកសិករ និង​ពង្រឹង សមត្ថភាព របស់​ប្រជាជន​ក្រីក្រ ។ ចំណងមិត្តភាព ប្រពៃណី​រវាង ប្រទេស​ចិន និង​បណ្តា ប្រទេសជិតខាង​នានា​បាន​ត្រូវ​ពង្រឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​តាមរយៈ​ការ​រាប់អាន​គ្នា និង​ជួយ​ឈឺឆ្អាល គ្នា​ទៅវិញទៅមក ហើយ​ក៏បាន​បង្កើត​បរិ​យា​កាស អំណោយផល​គួរ​ជាទី​កត់សម្គាល់​ផងដែរ ៕ ដោយ ហ៊ូ សៀវ​យ៉ុង​