យើង​គ្រប់គ្នា​គួរតែ​ចេះ​ថែរក្សា​សុខភាព​ខួរក្បាល​ឲ្យ​បានល្អ​

1900
ចែករម្លែក

ខួរក្បាល​ដែលមាន​សុខភាព​ល្អ​គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​ជីវិត​ដែល​រស់នៅ​បានយូរ និង​ពេញលេញ​។ ប៉ុន្តែ​កំណើត​ដ៏​ខ្ពស់​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម ទឹកនោមផ្អែម និង​ធាត់​ជ្រុល កំពុងតែ​ផ្តល់​ការ​គំរាម​គំហែង​ដល់​ការថែរក្សា​សុខភាព​ខួរក្បាល​ឲ្យ​បានល្អ​។

​ក្នុង​សហរដ្ឋអាមេរិក មនុស្ស​ធំ​ម្នាក់​ក្នុងចំណោម ៣​នាក់ ឬ​ស្មើនឹង ៧៥​លាន​នាក់ គឺមាន​ជំងឺ លើស​សម្ពាធ​ឈាម​។ ពិតណាស់ ក្នុងនោះដែរ​មាន​ច្រើនជាង​ពាក់កណ្តាល​ឯណោះ​ដែល​មិន បាន​ព្យាបាល​គ្រប់គ្រង​ជំងឺ​នេះ​បាន​ត្រឹមត្រូវ​។​

​បញ្ហា​ធាត់​ជ្រុល​ក៏​មិនមែនជា​រឿង​ល្អ​ដែរ​។ ថ្មីៗ​នេះ មនុស្ស​ធំ​ជនជាតិ​អាមេរិក​ប្រមាណ ៣៦.៥​ភាគរយ គឺមាន​ភាពធាត់​ជ្រុល​តែម្តង​។ ក្នុងនោះដែរ ភាពធាត់​ជ្រុល​លើ​មនុស្ស​ស្រី (៣៨.៣​ភាគរយ​) ខ្ពស់ជាង​បុរស (៣៤.៣​ភាគរយ​)​។​

​ក្នុងករណី​ជំងឺ​ទឹកនោមផ្អែម​វិញ ក៏​កំពុងតែ​កើន​សន្ទុះ​ខ្លាំង​ណាស់ដែរ​។ ក្នុង​ឆ្នាំ​២០១៤ ប្រជាជន​អាមេរិក​ប្រហែល ២២​លាន​នាក់​កំពុងតែ​រស់នៅ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម ដែល​រឿងនេះ​វា​បាន​កើនឡើង​ជាង​ឆ្នាំ ១៩៨០ រហូតដល់ ៤​ដង​ឯណោះ​ដែល​កាលនោះ មានតែ ៥.៥​លាន​នាក់​ទេ​។

​ទោះបីជា​យ៉ាងណាក៏ដោយ រាល់​ការ​គំរាម​គំហែង​ដល់​ខួរក្បាល​ទាំងនេះ គឺអាច​គ្រប់គ្រង បានទេ​។ ការបន្ថយ​កត្តា​ប្រឈមមុខ​មានន័យថា អ្នក​ក៏​អាច​បន្ថយ​ការកើត​ជំងឺ​ខួរក្បាល​ធំៗ ដូចជា ដាច់​សរសៃឈាម​ខួរក្បាល និង​ភ្លេចភ្លាំង​បានដែរ​។ ជំងឺ​ទាំងនេះ​សុទ្ធតែ​អាច បង្ការ​បាន​៕ ដោយ​: health.com.kh